(ភ្នំពេញ)៖ ស្ត្រីម្នាក់ដើរកត់កន្ទុយលេខតាមផ្ទះ និងតាមហាងកាហ្វេ ស្រាប់តែត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខ ណ្ឌឫស្សីកែវ បង្ក្រាបនិងឃាត់ខ្លួន ដែលត្រូវគេរិះគន់សមត្ថកិច្ចថា ចាប់បានតែអ្នកកត់តូចតាច រីឯមេធំៗ បើកដំណើរការយ៉ាងរលូន។

ការឃាត់ខ្លួនស្ត្រីកត់កន្ទុយលេខខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅចំ ណុចផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ បានបញ្ជាក់ថា ការបង្ក្រាបករ ណីល្បែងកន្ទុយលេខនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងមួយចំនួនដូចជា៖ក្រដាសកត់ឆ្នោតមួយចំនួន ប៊ិច២ដើម កាស្យូគិតលេខ១ បន្ទាត់១ និងថវិកាចំនួន៣ម៉ឺនរៀល ។

មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែបានបន្តទៀតថា ស្ត្រីត្រូវឃា ត់ខ្លួនឈ្មោះទេស ស៉ីថាត អាយុ៣០ឆ្នាំ មានមុខរបរលក់ដូរ និងឆ្លៀតកត់កន្ទុយលេខកំបិចកំប៉ុកប៉ុណ្ណោះ ស្នាក់នៅផ្ទះ លេខ៥៥៥ ផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ ខណ្ឌ ឬស្សី កែវ ។

បច្ចុប្បន្ន ស្ត្រីត្រូវសង្ស័យពាក់ព័ន្ធប្រព្រឹត្តល្បែងកត់ឆ្នោត បាននិងកំពុងបន្តសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី