CamNews

Google មានអាយុកាលបាន ១៣ឆ្នាំហើយ



បើនិយាយពី Google ប្រាកដណាស់ថាប្រិយមិត្តពិតជាស្គាល់ ។ Google គឺជាគេហទំព័រស្វែង
រកដ៏មានសារប្រយោជន៍និងធំបំផុតនៅក្នុងពិភព Internet បច្ចុប្បន្ន ។ បើគិតមកដល់ពេល
នេះ Google មានអាយុកាលបាន ១៣ឆ្នាំហើយ ។ ក្នុងរយៈកាល១៣ឆ្នាំបើធៀបទៅនឹងមនុស្ស
វិញ ប្រហែលជានៅរៀនកំរិតមធ្យមសិក្សានៅឡើយ ។ ចុះតើរយៈពេល ១៣ឆ្នាំកន្លងមកនេះ
Google បានអភិវឌ្ឍន៍ខ្លួនដូចម្តេចខ្លះ? ដូច្នេះស្វែងយល់ជាមួយ Camnews ដូចតទៅ៖
ថ្ងៃទី ៤ខែកញ្ញាឆ្នាំ ១៩៩៨ Larry Page និង Sergey Brin, ពេលនោះគឺជាអ្នកស្រាវជា្រវពីររូប
នៃសាកលវិទ្យាល័យ Stanford និងបានរួមគ្នាបង្កើតឡើងនូវក្រុមហ៊ុន Google Inc ជាក្រុមហ៊ុន
បច្ចេកវិទ្យាមួយដែលបានធ្វើអោយមានការផ្លាស់ប្តូរទាំងស្រុងនៅក្នុងពិភព អ៊ីនធើណិត ។

បើទោះបីជាក្រុមហ៊ុនបានបង្កើតឡើងនៅថ្ងៃទី ៤ខែកញ្ញា និងឈ្មោះ Domain ជា Google.com បានចុះឈ្មោះនៅថ្ងៃទី ១៥ខែកញ្ញា ១៩៩៨ ក៏ដោយតែ Google តែងតែយកថ្ងៃទី ៧ខែកញ្ញា
ធ្វើជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍នៃការបង្កើតក្រុមហ៊ុនជានិច្ច ។

បើគិតចាប់ពីថ្ងៃបង្កើតក្រុមហ៊ុនរហូតមកដល់ពេលបច្ចុប្បន្ននេះគឺមានអាយុកាល ១៣ឆ្នាំ
ហើយ ។ Google បានក្លាយជាឧបករណ៍ស្វែងរកដ៏ធំមួយនិងមានប្រយោជន៍បំផុត ដែល
ប្រហែលជាគ្មាននរណាម្នាក់ក្នុងចំណោមអ្នកប្រើប្រាស់ អ៊ីនធើណិត ចៀសវាងប្រើប្រាស់វា
បានឡើយក្នុងមួយថ្ងៃៗ ។ លើសពីនេះទៅទៀត Google មិនត្រឹមតែជាឧបករណ៍ស្វែងរក
ដូចពីដំបូងឡើយ គឺពីមួយថ្ងៃទៅមួយថ្ងៃ Google កាន់តែមានឥទ្ធិពលធំធេងឡើង អមជា
មួយសេវាកម្មកាន់តែច្រើននិងប្លែកៗ កាន់តែមានប្រយោជន៍ និងអាចបំពេញបានស្ទើរតែ
គ្រប់តំរូវការអ្នកប្រើប្រាស់ទូទៅទៀតផង ។

សម័យកាលឆ្នាំ ១៩៩៦-១៩៩៧ BackRub

BackRub ឈ្មោះដំបូងបំផុតរបស់ Google

ត្រលប់ទៅកាន់ដំណាក់កាលដំបូង ខណៈពេលដែល Page និង Brin បានជួបគ្នានៅសាកល
វិទ្យាល័យ Stanford នៅក្នុងឆ្នាំ ១៩៩៥ និងបានរួមគ្នាបង្កើតនូវឧបករណ៍ ស្វែងរកមួយមាន
ឈ្មោះហៅថា BackRub នៅខែមករា ឆ្នាំ ១៩៩៦ ។ ក្រោយមកអ្នកទាំងពីរក៏បានសំរេចប្តូរ
ឈ្មោះឧបករណ៍ស្វែងរកនោះមកជា Google វិញ ដែលជាវិធីលេងពាក្យមួយសំរាប់
�gooogol�ដែលមានអត្ថន័យស្មើនឹងលេខមួយអមដោយលេខសូន្យចំនួន ១០០ ដងនៅ
ខាងក្រោយដែលនេះគឺជាន័យបង្កប់របស់ពួកគេក្នុងមហិច្ឆិតាដើម្បីបង្កើតនូវប្រភពបរិមាណ
មិនកំណត់មួយនៅលើគេហទំព័ររបស់ខ្លួន ។ ជាក់ស្តែងពួកគេអាចធ្វើបានមែន ។

ឆ្នាំ ១៩៩៨ ទំព័រដើមរបស់ Google ចាប់កំណើត

ថ្ងៃទី ១៦ ខែកញ្ញា ឈ្មោះ Domain ជា Google.com ត្រូវបានចុះឈ្មោះជាផ្លូវការ ប៉ុន្តែរហូតមក
ដល់ខែ វិច្ឆិការ ទើបទំព័រដើមរបស់ Google.com បានបង្ហាញ ។ នៅដើមឆ្នាំនេះដៃគូរបង្កើត
ក្រុមហ៊ុនបានទទួលបានប្រាក់ជំនួយលើងដំបូងចំនួន ១០០,០០០ ដុល្លាអាមេរិកពីអ្នកវិនិ
យោគទុនឈ្មោះ Andy Bechtolsheim ។

Interface ដំបូងនៃទំព័រដើមរបស់ Google
ខែកញ្ញាឆ្នាំ ១៩៩៨ Larry Page និង Sergey Brin ពីដើមទុននៃប្រាក់ជំនួយនេះពួកគេបាន
សំរេចចិត្តបង្កើតក្រុមហ៊ុន Google Inc នៅក្នុងគេហដ្ឋានមួយនៅឯ Menlo Parkរដ្ឋ California
សហរដ្ឋអាមេរិក និងបានជួលបុគ្គលិកធ្វើការដំបូងឈ្មោះ Craig Silverstein ។

ប្រការដែលគួរអោយចាប់អារម្មណ៍បំផុតគឺ Page និង Brin ពួកគេមិនពូកែខាងផ្នែកសរសេរ
កម្មវិធី HTML ឡើយ ។ ហេតុនេះហើយទើបទំព័រដើមរបស់ Google ដំបូងមានភាពរញ៉េរញ៉ៃ
និងខុសច្រើន ។ ស្របជាមួយគ្នានោះដែរអ្នកទាំងពីរក៏បានសរសេរដំណឹងមួយដាក់នៅនៅ
ផ្នែកខាងក្រោមគេហទំព័រដើម្បីធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់ដឹងពីខ្លឹមសារអំពីទំព័រ
ដែលបានទាញយករួចរាល់ហើយផងដែរ ។

ឆ្នាំ ១៩៩៩ ផ្លាស់ប្តូរការិយាល័យថ្មី

មួយឆ្នាំក្រោយនៃថ្ងៃចាប់កំណើតរបស់ខ្លូន Google បានធ្វើការផ្លាស់ប្តូរទីសា្នក់ការរបស់ខ្លួន
ទៅកាន់ទីស្នាក់ការថ្មី Mountain View នៅក្នុងរដ្ឋ California ដែលជាទីស្នាក់ការបច្ចុប្បន្ន
របស់ Google ។ ពេលនោះក្រុមហ៊ុនក៏បានទទួលបា្រក់ជំនួយឡើងដល់ ២៥ លានដុល្លា
អាមេរិកពីបណ្តាអ្នកវិនិយោគទុនជាច្រើន ។

មុខងារស្វែងរក �Uncle Sam�

ក្នុងឆ្នាំនោះដដែល �Uncle Sam� ជាពាក្យស្លោកដែលប្រជាជនអាមេរិកស្គាល់ច្បាស់បំផុត
នោះក៏ត្រូវបាន Google យកទៅដាក់នៅលើគេហទំព័ររបស់ខ្លួនផងដែរ អនុញ្ញាតអោយអ្នក
ប្រើប្រាស់អាចស្វែងរកឯកសារដែលទាក់ទងអំពីប្រធានាធិបតីអាមេរិក ។

ឆ្នាំ ២០០០ Google បានប្រែក្លាយជាឧបករណ៍ស្វែងរកមូលដ្ឋាន(default search)
របស់Yahoo

Google បានចាប់ផ្តើមពង្រឹងកេរ្ត៍ឈ្មោះរបស់ខ្លួនជាបណ្តើរៗនៅពេលដែលបានសហការណ៍
និង ក្លាយជាឧបករណ៍ស្វែងរកមូលដ្ឋានរបស់ Yahoo ,គឺជា�កំលាំងកំពូល�នៅសម័យកាល
នោះក្នុងពិភពបច្ចេកវិទ្យា ។

ក្រៅពីកិច្ចសហប្រតិ្តបតិ្តការនេះ Google បានធ្វើការប្រកាសថាខ្លួនបានធ្វើគំនូសសញ្ញា
(marked) លើគេហទំព័របានជាង ១ពាន់លាន និងក្លាយជាទំព័រស្វែងរកធំបំផុតនៅលើ
ពិភពលោក ។ ក្នុងឆ្នាំនោះដែរក៏គឺជាឆ្នាំដំបូងដែល Google បានបង្ហាញវត្តមានសេវាកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្ម Adword ជាលើកដំបូង ដែលជាសេវាកម្មអាចអោយអ្នកជំនួញទិញ
ការផ្សាយពាណិជ្ជកម្មតាមពាក្យគន្លឹះដើម្បីបង្ហាញខ្លឹមសារនៅក្បែរលទ្ធផលនៃការស្វែងរក ។

ឆ្នាំ ២០០១ បញ្ចេញវត្តមានឧបករណ៍ស្វែងរករូបភាព

មុខងារស្វែងរករូបភាព (Image search) ត្រូវបាន Google ធ្វើការណែនាំបង្ហាញនៅក្នុងខែ
កក្កដាឆ្នាំ ២០០១ ។ នៅពេលនោះ Google ក៏បានធ្វើការបង្ហាញថាខ្លួនបានធ្វើកំនត់សំគាល់
បានប្រមាណជា ២៥០លានរូបភាពផងដែរ ។

ឆ្នាំ ២០០២ ឧបករណ៍ Google Search Applicance


Applicance ដើមឆ្នាំ ២០០២ Google បានធ្វើការណែនាំបង្ហាញនូវ Hardware ដំបូងរបស់ខ្លួន
មានឈ្មោះថា Google Search Appliance ជាឧបករណ៍សំរាប់ភ្ជាប់ជាមួយម៉ាស៊ីនកុំព្យូទ័រ និង
ផ្តល់មុខងារស្វែងរកលំដាប់ខ្ពស់សំរាប់ទិន្នន័យខាងក្នុង ។

ឆ្នាំ ២០០៣ បង្ហាញវត្តមាន Adsense

Google ធ្វើការណែនាំនូវឧបករណ៍ផ្សព្វផ្សាយពាណិជ្ជកម្មធំបំផុតក្នុងពិភពលោកគឺ Adsense ។ នេះជារូបសណ្ឋានពាណិជ្ជកម្មរួមគ្នាជាមួយ Google Adword អនុញ្ញាតអោយការផ្សាយ
ពាណិជ្ជកម្មរបស់អ្នកជំនួញលើគេហទំព័រពីភាគីទីបី ដើម្បីទាកទាញអ្នកចូលទស្សនាបន្ថែម
សំរាប់អ្នកជំនួញទាំងនោះ ។

ឆ្នាំ ២០០៤ វត្តមានរបស់ Gmail

Google បង្ហាញវត្តមាន Gmail នៅចំថ្ងៃ ១មេសា ឆ្នាំ ២០០៤ ។ប៉ុន្តែកំណែរសាកល្បងដំបូងតំរូវ
អោយអ្នកប្រើប្រាស់ត្រូវមានលិខិតអញ្ជើញ(mail) ទើបអាចចូលរួមបាន ។ បើទោះបីជានៅ
មានកាលកំណត់ច្រើន តែ Gmail ទទួលបានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់
ដោយសារតែភាពលេចធ្លោរបស់ខ្លួន ។ ហើយបច្ចុប្បន្ន Google បានអនុញ្ញាតអោយអ្នកប្រើ
ប្រាស់ធ្វើការចូលរួមជាមួយសេវាកម្ម Gmail ដោយឥតគិតថ្លៃ ។ ក្រោយមក Gmailក៏បានក្លាយ
ជាសេវាកម្មផ្ញើសារនាំមុខគេនៅលើពិភពលោកទៀតផង អំពីបរិមាណនៃអ្នកប្រើប្រាស់ ។

ឆ្នាំ ២០០៥ ផែនទី Online : Google Maps

ផែនទី Online ត្រូវបាន Google ឧទ្ទេសនាមនៅខែកម្ភៈឆ្នាំ ២០០៥ និងត្រូវបានដាក់បញ្ចូល
នៅក្នុង iPhone នៅឆ្នាំ ២០០៧ ។ ស្របពេលជាមួយគ្នានៃការមានវត្តមានរបស់ Google
Maps នៅខែមិថុនាឆ្នាំ ២០០៥ កម្មវិធី Google Earth ដែលជាកម្មវិធីសំរាប់មើលផែនទីតាម
ផ្កាយរណបក៏ត្រូវបាន Google ធ្វើការបង្ហាញផងដែរ ។ នៅក្នុងឆ្នាំនេះដដែល Google ក៏បាន
ឧទ្ទេសនាមបង្ហាញនូវឧបករណ៍ស្វែងរកមួយទៀតដែលមានឈ្មោះថា code.google.com សំរាប់ផ្តល់ភាពងាយស្រួលដល់អ្នកសរសេរកម្មវិធីកុំព្យូទ័រទាំងឡាយមានភាពងាយស្រួល
ក្នុងការស្វែងរកនូវប្រភពកូដដែលមានស្រាប់នៅលើទំព័រនោះ ។

Google ក៏បានទិញយកនូវកម្មវិធី Urchin ដែលជាសេវាកម្មធ្វើអោយមានភាពប្រសើរឡើង
ផ្នែកទិន្នន័យ ដែលក្រោយមកត្រូវបានអភិវឌ្ឍន៍ទៅជា Google Analytics ។

ឆ្នាំ ២០០៦ ទិញយក Youtube

ក្នុងតំលៃ ១,៦៥ពាន់លានដុល្លាអាមេរិក ក្រុមហ៊ុនបានទិញយក Youtube នៅខែតុលាឆ្នាំ
២០០៦ ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្រ្តរបស់ Google និងខ្ពស់បំផុតមកដល់
សម័យបច្ចុប្បន្ន ។ បច្ចុប្បន្ន Youtube បានក្លាយជាសេវាកម្មសំរាប់ទស្សនានិងចែករំលែក
វីដេអូ តាមអ៊ីនធឺណែត ធំបំផុតនៅលើពិភពលោក ដែលមានវីដេអូរាប់លានបានធ្វើការចែក
រំលែកបង្ហោះឡើងជារៀងរាល់ថ្ងៃ ។ ក្នុងឆ្នាំនេះដដែល Google ក៏បានបញ្ចេញនូវកម្មវិធីមួយ
ទៀតមានឈ្មោះថា Gchat ដែលជាកម្មវិធីសំរាប់ជជែកកំសាន្តដែលមានបញ្ចូលទៅក្នុង
ប្រអប់សាររបស់ Gmail រួចជាស្រេច ។

ឆ្នាំ ២០០៧ ទិញកម្មវិធី Android

ខែវិច្ឆិការឆ្នាំ ២០០៧ Google បានទិញបន្តក្រុមហ៊ុន Android ដែល Google បានហៅថា�ជា
កម្មវិធីមូលដ្ឋានសំរាប់ទូរស័ព្ទចល័តដំបូងនៅលើពិភពលោក� ។បើទោះបីជាក្រុមហ៊ុន
Android មិនមែនជាក្រុមហ៊ុនដែលធំនិងមានឈ្មោះល្បីក៏ដោយតែវាទទួលបានការចាប់
អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់និងបានធ្វើអោយ Google ទទួលបានជោគជ័យបំផុត ។

ឆ្នាំ ២០០៨ កម្មវិធី Chrome Browser ចាប់កំណើត

ខែកញ្ញាឆ្នាំ ២០០៩ Google បានធ្វើការណែនាំឧទ្ទេសនាមនូវកម្មវិធីថ្មីមួយដែលមានឈ្មោះ
ថាChrome ដែលជាកម្មវិធីសំរាប់ចូលទៅកាន់គេហទំព័រ (Web Browser) និងមិនយូរប៉ុន្មាន
កម្មវិធីនេះទាក់ទាញបានអ្នកប្រើប្រាស់យ៉ាងច្រើននៅទូទាំងពិភពលោក ។ កំរិតល្បឿននៃ
ការអភិវឌ្ឍន៍របស់ Chrome មានកំរិតមួយយ៉ាងលឿនដែលរហូតមកដល់បច្ចុប្បន្ននេះ
Chromeបានឆ្លងកាត់១៣ កំណែផ្លូវការនិង កំណែសាកល្បងទី ១៤ក៏ទើបតែបានឧទ្ទេស
នាមផងដែរ ។ក្នុង

ឆ្នាំនោះដដែល ក្រុមហ៊ុនទូរគមនាគមន៍ T-Mobile បានឧទ្ទេសនាម G1 ដែលជាទូរស័ព្ទ
ចល័តប្រើប្រាស់កម្មវិធី Androdi ដំបូងរបស់ Google ផងដែរ ។

ឆ្នាំ ២០០៩ Google Wave - ភាពបរាជ័យរបស់ Google

ក្តីរំពឹងជាច្រើន ,មុខងារជាច្រើនត្រូវបាន Google ធ្វើការឧទ្ទេសនាមនៅក្នុងមូលដ្ឋានគ្រឹះ
Waveដែល Google សង្ឃឹមយ៉ាងមុតមាំថានឹងនាំមកអោយអ្នកប្រើប្រាស់នូវ�បន្ទប់ធ្វើការងារ
មួយ�និងគេហទំព័រសង្គមមួយពិតប្រាកដ ។ បន្តែផ្ទុយទៅវិញមុខងារទាំងនេះបានក្លាយជា
បញ្ហាដ៏ស្មុគស្មាញបំផុត ។ រយៈពេលតែប្រហែលមួយឆ្នាំក្រោយមក Google បានទទួល
ស្គាល់ថា Wave គឺជាភាពបរាជ័យរបស់ខ្លួន ។

ឆ្នាំ ២០១០ បង្ហាញវត្តមាន� ទីផ្សារ Applications� Google Apps Marketplace

Google Apps Marketplace គឺជាឃ្លាំង Applications ដែលត្រូវបាន Google បង្កើតឡើង
អនុញ្ញាតអោយអ្នកបង្កើតអាចបង្ហោះ ទាញយក និងលក់នូវ Applications ដែលខ្លួនបានបង្កើត
ឡើងទាំងនោះ ។នៅក្នុងឆ្នាំនោះដដែល Google ក៏មាន�មហិច្ឆិតា�លើគេហទំព័រសង្គមរបស់
ខ្លួនជាមួយ Google Buzz ដែលជាទំព័រសង្គមដែលបានដាក់បញ្ចូលនៅក្នុង Gmail ។ តែវាបាន
ក្លាយជាការបរាជ័យជាលើកទីពីររបស់ Google បន្ទាប់ពី Wave ។

ឆ្នាំ ២០១១ បន្ត�ក្តីស្រម៉ៃ�របស់ខ្លួនលើគេហទំព័រសង្គមជាមួយ Google+

បន្ទាប់ពីការបរាជ័យលើ Wave និង Buzz Google មិនមានគំនិតបោះបង់រឺរារែកអ្វីឡើយនូវក្នុង
បំណងដ៏មហិមារក្នុងការបង្កើតគេហទំព័រសង្គមរបស់ខ្លួន ។ ខែមិថុនាឆ្នាំ ២០១១ គេហទំព័រ
សង្គមមួយឈ្មោះថា Google+ ដែលត្រូវបាន Google វិនិយោគទុនមានទ្រង់ទ្រាយខ្លាំងក្លា
បំផុតក៏បានចាប់កំណើតឡើង ។ ហើយបើទោះបីជាស្ថិតនៅក្នុងរយៈកាលមួយសាកល្បង
និងត្រូវមានលិខិតអញ្ជើញ(Mail) ទើបអាចចូលរួមបានក៏ដោយ Google+ ទទួលបានការទាក់
ទាញយ៉ាងខ្លាំង ដែលមានអ្នកប្រើប្រាស់រាប់លានអ្នកត្រឹមតែក្នុងរយៈពេលមួយខ្លីប៉ុណ្ណោះ ។

នៅក្នុងឆ្នាំនេះដដែរ Google បានធ្វើអោយមានការភ្ញាក់ផ្អើលថ្មីមួយទៀត គឺក្រុមហ៊ុនបានទិញ
យកក្រុមហ៊ុនផលិតទូររស័ព្ទរបស់ Motorola ក្នុងតំលៃ ១២,៥ពាន់លានដុល្លាអាមេរិកដែលជា
តំលៃខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្រ្តរបស់ Google ។

ដូច្នេះក្នុងរយៈពេល ១៣កន្លងទៅនេះ Google បានធ្វើអោយពិភពលោកស្គាល់កាន់តែខ្លាំង
ឡើង និងអាចនិយាយបានថាជាអ្នកជំនួយការដ៏ពិសេសបំផុតដែលមិនអាចខ្វះបានសំរាប់
អ្នកប្រើប្រាស់ អ៊ីនធឺណែត ទូទៅ ។ ហើយមិនបញ្ឈប់ត្រឹមនេះទេ Google នៅបន្តអភិវឌ្ឍន៍
ខ្លួនជារហូតដើម្បីអោយអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលជាមួយសេវាកម្មឥត
ព្រំដែនកំណត់របស់ខ្លួននៅក្នុងពិភព អ៊ីនធឺណែត ក៏ដូចជាការនាំមុខគេនៅក្នុងពិភពបច្ចេក
វិទ្យាលើពិភពលោក ៕
ប្រភព៖​ Dantri
ដោយ ៖ យ៉ាវីន