ភ្នំពេញ៖ ថ្វីដ្បិតតារាចម្រៀង ចាស់វស្សាប្រចាំ ក្នុងផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា ធ្លាប់មានជម្លោះបែកផ្សែង ជាមួយតារា Facebook ល្បី PeyPeyDy ដែលកំពុងតែវិវឌ្ឍន៍ខ្លួន មកជាតារាសម្ដែង រហូតដល់បែកអូរហូរជាស្ទឹង ដឹងដល់មហាជនទូទាំងប្រទេសក្ដី ប៉ុន្តែពួកគេហាក់មិនទាន់ អស់អាល័យ ជាមួយនឹងអនុស្សាវរីយ៍ រស់នៅជាមួយគ្នាជាង២ឆ្នាំ ទោះបីមិនអាចត្រឡប់មក ជានាគ្នាវិញក៏ដោយ។ ថ្មីៗនេះតារាសម្ដែង PeyPeyDy ត្រូវបានគេប្រទះឃើញ រូបភាពជាច្រើនសន្លឹក បង្ហោះឡើងក្នុង Facebook ដែលស្ទីលតុបតែងខ្លួន របស់តារាសម្ដីញែកៗ រូបនេះ ស្រដៀងទៅនឹង តារាចម្រៀង ពេជ្រ សោភា ហើយហាក់បង្ហាញសញ្ញាថា PeyPeyDy នៅតែមានចិត្តនឹកដល់ ពេជ្រ សោភា ដដែល។

គេនៅចាំបានថា តារា Facebook ល្បី PeyPey Dy ដំបូងឡើយ គ្រាន់តែជាអ្នកគាំទ្រ ពេជ្រ សោភា ម្នាក់ប៉ុណ្ណោះ ដោយនិស្ស័យត្រូវគ្នា ក៏លើក PeyPeyDy លើសពីអ្នកគាំទ្រ រហូតក្លាយជាបងប្អូនក្រៅខោ និងរួមរស់ផ្ទះជាមួយគ្នា រហូតដល់ទៅ២ឆ្នាំ ។ មុនតារាហ្វេសបុក PeyPeyDy ក្លាយជាអ្នកគាំទ្រ តារាចម្រៀង ពេជ្រ សោភា គេជួបប្រទះរឿងកំសត់ៗ ស្ទើរមិនគួរឲ្យជឿ មានទាំងធ្លាប់ លូនកាត់បន្លាលួស ដើម្បីបានជួបតារាចម្រៀង ពេជ្រ សោភា ផ្ទាល់ ជាលើកដំបូង ។

អ្វីៗមិនអាចស្ថិតស្ថេរ ក្រោយពីផ្ទុះជម្លោះ ដ៏ស្រួចស្រាល និងបានចេញមុខហែកហួរគ្នា យកត្រូវរៀងៗខ្លួនមក ត្រូវបានគេសង្ស័យថា ជម្លោះនេះ អាចមានជនទី៣ ជាអ្នកចាំចាក់រុកឲ្យអ្នកទាំងពីរ មើលមុខគ្នាមិនចំ រហូត PeyPeyDy ត្រូវវេចបង្វិច ចុះចេញពីផ្ទះ ពេជ្រ សោភា ទាំងយប់។

យ៉ាងណាក៏ដោយ មហាជន ជាច្រើនចង់ឲ្យអ្នកនាក់ទាំងពីរបញ្ចប់ជម្លោះ និង ត្រូវគ្នាវិញ តែវាជារឿងដែលមិនអាចត្រឡប់វិញបាន ពោលអ្នកទាំងពីរ គ្មានថ្ងៃត្រូវរ៉ូវគ្នាវិញទេ។ ប៉ុន្តែរឿងចម្លែក គេនៅសង្ស័យថា ហេតុអ្វីបានជា តារាFacebook ល្បី PeyPey Dy មានទំរង់មុខ ដូចតារាចម្រៀង ពេជ្រ សោភា ពេលតែងខ្លួនធ្វើជាមនុស្សស្រី ព្រោះក្រឡេកមើលមួយភ្លែត អ្នកទាំងពីមានមុខមាត់ដូចគ្នា ស្ទើរតែ៨០ភាគរយ ។

នេះអាចមកពីការចូលចិត្ត ពេជ្រ សោភា ពីសំណាក់តារា Facebook លោក PeyPey Dy ដែលមានជាច្រើនឆ្នាំ រហូត បានក្លាយជាទង្វើ មិនអាចលុបចេញ ពីរការចងចាំបាន នាំឲ្យពេលតុបតែងខ្លួនម្ដងៗ មានទំនោរ ទៅរកស្ទីលដូចតារាចម្រៀងស្រី ពេជ្រ សោភា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល