CamNews

Apple នឹងបញ្ចេញ iWatch តម្លៃក្រោម ៤០០ដុល្លារ មានច្រើនកំណែ ច្រើន​ម៉ូដែល

iWatch គឺជាឧបករណ៍ដែលមានអាថ៌បាំងបំផុតរបស់ Apple រហូតមកដល់បច្ចុប្បន្ន ថ្វីបើត្រូវបាន
ក្រុមអ្នកសារព័ត៌មាន លើកយកមកនិយាយច្រើន ប៉ុន្តែ iWatch មិនធ្លាប់បានបង្ហាញរូបរាង សូម្បី
តែស្រមោល។

ដោយសារមិនមានព័ត៌មានបែកធ្លាយច្រើនពី Apple ដូច្នេះ iWatch ក៏កាន់តែមានដំណឹងចចាម
អារ៉ាមច្រើន ក្នុងនោះ មានយោបល់ខ្លះលើកឡើងថា ផលិតផលនេះ មានច្រើនជាងពីរកំណែ
ហើយព័ត៌មានចចាមអារ៉ាមនេះ ត្រូវបានទទួលស្គាល់ដោយគេហទំព័រ Re/code ដោយបាន
សរសេរថា Apple នឹងឧទ្ទេសនាមនាឡេកាឆ្លាតវៃច្រើនកំណែរបស់ខ្លួន និងមានតម្លៃខ្ពស់បំផុត
ត្រឹម ៤០០ដុល្លារអាមេរិក។

iWatch នឹង​មាន​រូប​រាង​បែប​នេះ​?

ប្រសិនដំណឹងខាងលើ  ជាការពិត នោះ តម្លៃស្មាតវ៉ច់ មកពីក្រុមហ៊ុន​  Apple នឹងថ្លៃជាងបណ្ដា
នាឡេកាឆ្លាតវៃដំណើរការដោយ Android Wear, Tizen ឬ Pebble ។ល។ ជាក់ស្ដែង ដូចជា LG
G Watch តម្លៃ ២២៩ដុល្លារ, Samsung Gear Live តម្លៃ ២០០ដុល្លារ, Galaxy Gear 2 ដំណើរការ
ដោយ Tizen តម្លៃ ៣០០ដុល្លារអាមេរិក។ ដូច្នេះ iWatch នឹងមានច្រើនកំណែ និងមានតម្លៃផ្សេងៗ
គ្នា សម្រាប់ជ្រើសរើស ក្នុងនោះ កំណែតម្លៃទាប នឹងត្រូវគេកាត់បន្ថយទំហំអេក្រង់ គ្រឿងម៉ាស៊ីន
។ល។ មុននេះ ក៏មានព័ត៌មានចចាមអារ៉ាម និយាយថា iWatch របស់ Apple នឹងមានកំណែដោយ
ឡែកពីគ្នា សម្រាប់បុរស សម្រាប់ស្ដ្រី សម្រាប់គោលបំណងផ្នែកសុខភាព ឬម៉ូដែល។ល។

រចនា​រូប​រាង​របស់​ iWatch អាច​នឹង​មាន​ទម្រង់​បែប​នេះ

ប្រភពព័ត៌មានមួយចំនួន ក៏បានបញ្ជាក់ថា មកដល់ពេលនេះ គេមិនទាន់ដឹងប្រាកដថា ឧបករណ៍
សម្រាប់ពាក់របស់  Apple  នឹងត្រូវបានឧទ្ទេសនាម នៅពេលណានោះទេ។  តាមការសន្និដ្ឋាន
នាឡេកាឆ្លាតវៃរបស់ Apple  អាចនឹងមានវត្តមាន ក្នុងព្រឹត្តិការណ៍មួយ  ក្រោយពីថ្ងៃទី  ៩កញ្ញា
ដែលជាថ្ងៃបង្ហាញខ្លួនរបស់ iPhone 6 ហើយ iWatch ក៏មិនអាចបញ្ចេញលក់ក្នុងឆ្នាំ ២០១៤ នោះ
ដែរ ពោល វាត្រូវរង់ចាំរហូតដល់ឆ្នាំ ២០១៥៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ appleinsider/wallstreetotc