ដំបូងត្រូវដឹងជាមុនថា មូលហេតុនៃសង្វារបណ្តាលមកពីអ្វី? ជាទូទៅសង្វារលើក្បាលពោះច្រើន កើតលើស្ត្រីដែលមានផ្ទៃពោះ មនុស្សធាត់និងយុវវ័យដែលធំធាត់ឆាប់រហ័ស ឬអ្នកដែលបាន ទទួលទាន ថ្នាំមានភាគផ្សំ របស់ស្តេរ៉ូអ៊ីត (Steroit)យូរពេក ។

សម្រាប់ស្ត្រីដែលសម្រាលកូនហើយ ស្នាមសង្វារពោះនឹងបាត់ ទៅវិញជាសន្សឹមៗ តែបើសង្វារ ដែលបែក ធំជ្រៅខ្លាំង អាចនៅបន្សល់ស្លាកស្នាម ពិបាកកែខៃ ។ ប៉ុន្តែអាចការពារ បានដោយ លាបឡេ ថែរក្សា ស្បែកជាប្រចាំ តាំងពីចាប់ផ្តើមមានផ្ទៃពោះ ។ ចំណែកមនុស្សធាត់ បើសម្រក ទម្ងន់ អាចកាត់បន្ថយសង្វារបាន ។

ប្រការសំខាន់មិនត្រូវប្រើថ្នាំ ស្តេរ៉ូអ៊ីត ជាប់ៗគ្នាយូរថ្ងៃពេក។ ការព្យាបាលសង្វារ អាចប្រើថ្នាំ ដែលមានភាគផ្សំ របស់អាស៊ីត ។ ប៉ុន្តែវិធីដែលល្អបំផុតក្នុងការព្យាបាល សង្វារគឺត្រូវទទួល តានអាហារ ឲ្យបានគ្រប់ទាំង៥ក្រុម និងហាត់ប្រាណឲ្យបានខ្ជាប់ខ្លួន ។ ក្រៅពីនេះត្រូវឧស្សាហ៍ ថែទាំស្បែក កុំឲ្យស្ងួត ដោយប្រើក្រែមឬឡេផ្តល់សំណើម ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល