CamNews

ស្រ្តីម្នាក់ យកកាំបិតប៉័ងតោ កាប់អ្នកលក់បន្លែ ២នាក់ ប្តី-ប្រពន្ធ ឲ្យរបួស ក្នុងផ្សារ

បាត់ដំបង ៖ ស្រ្តីម្នាក់ជាអ្នកលក់មាន់បោច នៅផ្សារអង្លង់វិល បានខឹង ២នាក់ប្តី-ប្រពន្ធ ដែលជាអ្នកលក់បន្លែ ក្នុងផ្សារ អន្លង់វិលដូចគ្នា បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុង ផ្សារអន្លង់វិល ស្ថិតក្នុងភូមិ-ឃុំ អន្លង់វិល ស្រុកសង្កែ ។

លោក មួ ឡាន អធិការរង នគរបាលស្រុកសង្កែ បានឲ្យដឹងថា ជនរងគ្រោះ២នាក់ប្តី-ប្រពន្ធ ដែលត្រូវកាគេកាប់នោះ មានឈ្មោះ ខែង ទេន អាយុ៣២ឆ្នាំ ត្រូវ២កាំបិត របួសមុខ (ជាប្តី)និងប្រពន្ធឈ្មោះ ហ៊ុន វ៉ាន់ អាយុ២៩ឆ្នាំ ត្រូវ ១ កាំបិត របួសដៃស្តាំ មុខរបលក់បន្លែមានទីលំនៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ចំណែក ស្ត្រីបង្ក មានឈ្មោះ ឈឿប មុន្នីសការណ៍ ហៅស្រីកា អាយុ៣៣ឆ្នាំ មុខរបរ លក់មាន់បោចហើយនឹងសាច់ជ្រូកដែលមានប្តីជាមន្ត្រីអាវុធហត្ថខេត្តបាត់ដំបង មានទីលំនៅ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ។

បើតាមជនរងគ្រោះ២នាក់ប្តី-ប្រពន្ធ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានសួនាំជនរងគ្រោះថា ម៉េចបានឈប់ទិញខ្លួនអញ្ចឹង ខ្លួនជាជនរងគ្រោះបានឆ្លើយថា គ្រាន់តែខ្លួនផ្អាកឈប់ទិញមាន់ ដោយសារតែអ្នកបាន ស៊ីភ្នែកជញ្ជីង ភ្លាមៗនោះស្រ្តីបង្កខឹងក៏បានប្រកែកគ្នា រហូតដល់ទ្រាំលែងបាន ក៏បានទាញកាំបិតប៉័ងតោ ដេញកាប់ ខ្លួន និងប្រពន្ធពេញផ្សារតែម្តង រួចរត់ចូលទីបញ្ជាការអាវុធហត្ថ ស្រុកសង្កែ ដើម្បីកុំឲ្យគេឃាត់ខ្លួន ព្រោះប្តីជាមន្រ្តី អាវុធហត្ថខេត្តម្នាក់ដែរ ។ ក្រោយពេលខ្លួនត្រឡប់ពីព្យាបាលរបួស នៅមន្ទីរពេទ្យ ប្តីស្ត្រីជនបង្កបានសុំសងប្រាក់ ១ លានរៀល ដើម្បីបញ្ចប់សំណុំរឿង តែជនរងគ្រោះ ពុំអាចទទួលយកបានឡើយ ព្រោះមិនគ្រប់ថ្លៃព្យាបាល និងភាព អាម៉ាស់ដែលគេដេញកាប់នោះ ។

ស្ត្រីបង្កបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ខ្លួនពិតជាបានបង្កឲ្យអ្នកលក់បន្លែ២នាក់ប្តី-ប្រពន្ធរងរបួសមែននេះដោយពួកគេនិយាយពាក្យមិនសមរម្យ បណ្តាលឲ្យខ្លួនខឹង ហើយខ្លួនគ្រាន់តែកាន់កាំបិតក្រវីវៀសឡើងចុះ ក៏ត្រូវ បន្តិចបន្តួចប៉ុណ្ណោះ ហើយក៏ឲ្យប្តីទៅសម្រួលជាមួយជនរងគ្រោះ ដើម្បីដោះស្រាយសំណងដែរ តែពួកគេមិនព្រម ទទួលយកឡើយ ដូច្នេះមានទុកតាមដំណើរប៉ុណ្ណោះ ។

លោក មួ ឡាន បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ដោយជនបង្ករត់ចូលទីបញ្ជាការអាវុធហត្ថស្រុកសង្កែនោះ សមត្ថ កិច្ចមិនអាចចូលទៅឃាត់ខ្លួន ជនបង្កបានទេ ព្រោះកន្លែងនោះជាដែនសមត្ថកិច្ចរបស់គេ លោកគ្រាន់តែបានទទួល បណ្តឹងធ្វើរឿងក្រៅឃុំប៉ុណ្ណោះ ។ បច្ចុប្បន្នលោកបានកសាងសំណុំរឿង បទហិង្សាមានស្ថានទម្ងន់ រួចបានបញ្ជូនទៅ ស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរួចហើយ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល