CamNews

ករណីបាញ់ប្លន់ យកទ្រព្យសម្បត្ដិនៅ មណ្ឌលគិរី សមត្ថកិច្ចតាមចាប់ ខ្លួនជនសង្ស័យ ពីរនាក់

មណ្ឌលគិរី ៖ ករណីជនសង្ស័យមួយក្រុម ជិះរថយន្ដទៅបាញ់ប្រហារប្លន់យកទ្រព្យ សម្បត្ដិពីអាជីវករ លក់សាំង និងបើកកន្លែង ផ្ទេររបាក់វីង ស្ថិតនៅស្រុកពេជ្រាដារ ខេត្ដ មណ្ឌលគិរី រហូតមកដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ កម្លាំងនគរបាលនិងអាវុធហត្ថ ខេត្ដ បានរួមសហការគ្នា តាមបង្ក្រាបនិង ចាប់ខ្លួនជន សង្ស័យចំនួនពីរនាក់ ព្រមទាំង ដកហូតរថយន្ដមួយគ្រឿង ដែលសង្ស័យថា ជិះធ្វើសកម្មភាពពេល ប្រព្រឹត្ដបទល្មើសនោះ។

ស្នងការរងនគរបាល និងជាប្រធានការិ យាល័យកណ្ដាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលខេត្ដ មណ្ឌល គិរី លោកសូ សុវណ្ណ បានបញ្ជាក់ថា ក្រោយពីមានករណីប្លន់ប្រដាប់ អាវុធមួយកើតឡើង នៅស្រុកពេជ្រាដា កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ រួចមក ស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ ញ៉ែម វណ្ណី បានបញ្ជាឱ្យការិយាល័យជំនាញ និងនគរបាលមូលដ្ឋាន បើកការស្រាវជ្រាវ ជាបន្ទាន់ និងមានការសហការ ជាមួយកម្លាំង អាវុធហត្ថឈានទៅដល់ការឃាត់ខ្លួនជន សង្ស័យពីរនាក់ ដែលម្នាក់ត្រូវបានកម្លាំងនគរ បាលរបស់លោកឃាត់ខ្លួននិងម្នាក់ទៀត ត្រូវ បានកម្លាំងអាវុធហត្ថឃាត់ខ្លួនផងដែរ។

ស្នងការរង នគរបាលរូបនេះ បានបញ្ជាក់ ទៀតថា ជនសង្ស័យដែលកម្លាំងរបស់លោក ធ្វើការឃាត់ ខ្លួនឈ្មោះស្ងួន ពិសាល អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ ហើយបច្ចុប្បន្ន ស្នាក់នៅភូមិអូរ ស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោ រម្យ ខេត្ដមណ្ឌលគិរី ។

ដោយឡែក ជនសង្ស័យ ម្នាក់ទៀត រួមនិងរថយន្ដម៉ាកហាយឡេនឌ័រមួយគ្រឿង ដែលត្រូវបាន កម្លាំង អាវុធហត្ថចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅលើ ផ្លូវជាតិលេខ៧៦ ក្នុងឃុំស្រែហ៊ុយ ស្រុកកោះ ញែក ខេត្ដមណ្ឌលគិរី មានឈ្មោះខឿន បុរី អាយុ២៥ឆ្នាំ រស់នៅភូមិបុរីកម្មករ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យ៉ាងណាក៏ដោយលោកសូ សុវណ្ណ អះ អាងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនខាង លើនេះ មិនទាន់ សារភាពពីទោសកំហុសរបស់ ខ្លួននៅឡើយទេ ប៉ុន្ដែបើយោងតាមសាក្សី និងភស្ដុតាងអាចបញ្ជាក់ថា ពួកគេពិតជាជាប់ ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធនេះមែន ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០១៥ ជនសង្ស័យមួយក្រុមបាន បើករថយន្ដ ហាយឡេនឌ័រ ប្រដាប់ដោយកាំ ភ្លើងចូលទៅភ្ជង់និងបាញ់៤-៥គ្រាប់នៅផ្ទះ អ្នករកស៊ីលក់សាំងនិង បើកហាងវីង ដោយ ប្លន់យកអស់គ្រឿងអលង្កា ទ្រព្យសម្បត្ដិនិង លុយកាក់មួយចំនួនធំរួចហើយបើក រថយន្ដ គេចខ្លួនបាត់ដោយសុវត្ថិភាព ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល