CamNews

រុស្ស៊ីចាប់ខ្លួន​សមាជិក​ក្រុម ISIS ប្រមាណ ២០​នាក់ ដែល​កំពុងធ្វើ​សកម្មភាព​ជ្រើសរើស​សកម្មប្រយុទ្ធ​ថ្មី

(​ម៉ូស្គូ​)៖ សមាជិក​ថ្មី​ប្រមាណ​២០​នាក់ នៃ​ក្រុម​ឧទ្ទាម ISIS ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី ខណៈ​ពួកគេ​កំពុង​ព្យាយាម ជ្រើសរើស​ក្រុម​សកម្មប្រយុទ្ធ​ថ្មី​បន្ថែមទៀត ដើម្បី​ចូលរួម​ជាមួយ​ក្រុម ISIS នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែ​មីនា​។​

​ប៉ូលិស​ក្នុង​តំបន់​បានបញ្ជាក់​ថា នៅ​អំឡុង​ពេល​ប្រតិបត្តិការ​រួមគ្នា​មួយ នៃ​ក្រុម​សហព័ន្ធ​ភ្នាក់ងារ​សន្តិសុខ (FSB) និង​ក្រុម​កងកម្លាំង​ប៉ូលិស បាន​ចាប់ខ្លួន​ជនសង្ស័យ​ប្រមាណ​២០​នាក់ សង្ស័យ​ពាក់ព័ន្ធ​ជាមួយ​ក្រុម ISIS​។ ប្រភព​ដដែល​ក៏​បាន​បញ្ជាក់ទៀតថា ក្រុមមនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ គឺ​កំពុង​ស្វែងរក និង​ជ្រើសរើស​សមាជិក​ថ្មី នៅក្នុង​ទីក្រុង​ម៉ូស្គូ ដើម្បី​ចូល​ទៅក្នុង​ក្រុម ISIS៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី