CamNews

Make up ​ច្រមុះ​ធំ ឱ្យ​ក្លាយជា​តូច និង​ក្ដោង​ខ្ពស់ ​វែង (វីដេអូ)

ច្រមុះ​ធំ មិនមាន​ភាព “ស្រ​ឡូ​ន” តែងតែ​ជា​ក្ដីបារម្ភ​របស់​នារី​ទូទៅ ព្រោះ​វា​ធ្វើឱ្យ​ផ្ទៃមុខ​ទាំងមូល ហាក់​មាន​សភាព​ធ្ងន់ និង​មិនមាន​តុល្យភាព​ជាមួយ​ភ្នែក និង​មាត់ ហើយ​ធ្វើឱ្យ​ផ្ទៃមុខ បាត់បង់​សម្រស់​មួយ​ភាគ​ធំ។

ក្រៅពី​មុខ​មូល​ហួស មុខ​ជ្រុង​ហួស ឬ​ត្របកភ្នែក​តែមួយ​ជាន់​ស្មើ​ជាដើម នោះ​ច្រមុះ​ធំ​ក៏​ជា​ចំណុច​អវិជ្ជមាន​ធំ​មួយ បណ្ដាលឱ្យ​ស្ដ្រី​មិនតិច​នោះទេ មានការ​ព្រួយចិត្ត និង​មិនមាន​ភាពជឿជាក់។ ជាក់ស្ដែង ច្រមុះ​តូច ក្ដោង​ខ្ពស់​ត្រង់ នឹង​ជួយ​ឱ្យ​ផ្ទៃមុខ​របស់​អ្នក មើលទៅ​មាន​រាង​ស្រ​ឡូ​ន និង​ទាក់ទាញ។ ដូច្នេះ វិធី​ផាត់ម្សៅ/លាប​ក្រែ​ម highlight ដើម្បី​ធ្វើឱ្យ​ច្រមុះ មាន​រូបរាង​តូច ក្ដោងច្រមុះ​ខ្ពស់​ត្រង់ នៅតែ​ជា​វិធីសាស្ដ្រ​ចាំបាច់​បំផុត សម្រាប់​នារី​ភាគច្រើន ពិសេស​គឺ​នារី​ដែលមាន​ច្រមុះ​ធំ។

យ៉ាងនេះ​ក្ដី ក៏មាន​នារី​ជាច្រើន​ជួបនឹង​បញ្ហា ដោយសារ​ផាត់ ឬ​លាបម្សៅ highlight ពណ៌​ប្រផេះ និង​ពណ៌​ស ជ្រុល​ហួស​កម្រិត ធ្វើឱ្យ​ផ្ទៃមុខ មើលទៅ​ដូច​អ្នក​លេងល្ខោន។ បញ្ហា​នេះ​គឺ​បណ្ដាលឱ្យ​ពី​ពួកគេ​មិនទាន់​យល់​អំពី​ការប្រើប្រាស់​ក្រែ​ម/ម្សៅ  highlight ឬ​មិនទាន់​ដឹង​អំពី​របៀប​នៃ​ការ​ផាត់។

សូម​អាន​ការណែនាំ​ខាងក្រោម ៖

ក្រោយ​ការ​ផាត់ម្សៅ​ផ្ទៃមុខ ចូរ​ប្រើប្រាស់​ម្សៅ highlight ពណ៌​ស ផាត់​លើ​ក្ដោងច្រមុះ ពី​កណ្ដាល​គល់​ចិញ្ចើម​ទាំងពីរ ដល់​ចុង​ច្រមុះ។ វិធី​នេះ ធ្វើឱ្យ​រូបរាង​របស់​ក្ដោងច្រមុះ មើលទៅ​ខ្ពស់ជាង​ធម្មតា។

បន្ទាប់មក ប្រើ​ម្សៅ​ពណ៌​រាង​ប្រផេះ ផាត់​ទៅលើ​តំបន់​សងខាង​របស់​ក្ដៅ​ច្រមុះ ដោយ​ចាប់ផ្ដើម​ផាត់​ពី​ក្បែរ​គល់​ចិញ្ចើម ចុះមក​រហូតដល់​ទីបំផុត​របស់​ច្រមុះ។

ផាត់ម្សៅ​ពណ៌​ប្រផេះ​ជា​រាង​អក្សរ V នៅត្រង់​ចុង​ច្រមុះ ដើម្បី​ជួយ​ឱ្យ​ច្រមុះ មាន​រូបរាង​តូច។

ចុងក្រោយ ផាត់ម្សៅ highlight ពណ៌​ស ទៅលើ​តំបន់​ស្បែក ក្រោម​ភ្នែក ក្បែរ​ច្រមុះ ជួយ​ឱ្យ​ក្ដោងច្រមុះ កាន់​តែមាន​រូបរាង​តូច ខ្ពស់ ច្បាស់។

សូម​ធ្វើ​ការ​ប្រៀប​ធៀប រវាង​រូប​ទាំង​ពីរ មុន​ និង​ក្រោយ​ការ​ highlight ច្រមុះ

ដើម្បី​ឱ្យបាន​ច្បាស់ សូម​ស្វែងយល់​តាមរយៈ​វីដេអូ បង្ហាញ​ពី​ការ​ផាត់ម្សៅ/ក្រែ​ម ធ្វើឱ្យ​ច្រមុះ​ធំ ក្លាយជា​តូច ដូចខាងក្រោម ៖

<object width="495" height="424" data="http://www.youtube.com/v/K0R13wwMUNc&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/K0R13wwMUNc&rel=1" /></object>

អត្ថបទ​សំខាន់​ៗ​ស្ដី​អំពី​សម្រស់

វិធីផាត់ភ្នែកពណ៌ស្វាយ lavender សម្រាប់រដូវក្ដៅ

វីដេអូ៖ សាកល្បងការ Make Up ដ៏រហ័ស ក្នុងរយះពេលតែ ៣នាទី

គ្រឿងសំអាងអាចប៉ះពាល់ដល់ កូនក្នុងផ្ទៃ

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Youtube/NS/K14