“វាយប្រហារ” ទៅលើ Arsenal បានសម្រេចដល់ទៅ ៦គ្រាប់ Chelsea ត្រូវបានគេប្រដូចទៅនឹង
ការដកបន្លាដ៏វែងមួយ ចេញពីជើង ចំណែក Arsenal ក៏ត្រូវបាត់បង់ឱកាស ក្លាយជាជើងឯក នៅ
Premier League ។

Arsenal ចាញ់ ហៅលែងឮ

កីឡាករដែលបានស៊ុតបញ្ចូលទី ៖
ក្រុម Chelsea ៖ Eto’o (5’), Schuerrle (7’), Hazard (17’, pen), Oscar (42’, 66’), Salah (71’)

ផ្ទុយពីការយល់ឃើញរបស់ក្រុមអ្នកវិភាគ Chelsea បានធ្វើឱ្យមានការភ្ញាក់ផ្អើល នៅពេលបាន
ប្រើប្រាស់ “ជំនាញ” របស់ Arsenal ដើម្បីចាប់ផ្ដើមការប្រកួត derby London ដែលជាការប្រកួត
លើកទី ១០០០ របស់គ្រូបង្វឹក Arsene Wenger និងជាប្រធានគ្រូបង្វឹកនៃក្រុម Arsenal ។

ចាប់ពីនាទី ទី ៥ កីឡាករអាយុ ៤០ឆ្នាំ Samuel Eto’o ដោះស្រាយគ្រាប់បាល់តាមរបៀបថ្នមៗ
និងអូសបាល់ ឆ្លងផុតពីជើងរបស់ Oxlade-Chamberlain រួចក៏ប្រញាប់ស៊ុតតម្រង់ជ្រុងទីរបស់
Arsenal ជួយឱ្យ Chelsea នាំមុខ ១-០។

ប្រហែល ២នាទី ក្រោយពីត្រូវប៉ើងសំណាញ់ កីឡាករម្នាក់របស់ Arsenal បានធ្វើឱ្យរបូតបាល់
ចេញពីជើង នៅកណ្ដាលទីលាន បង្កភាពងាយស្រួល ដើម្បីឱ្យ Chelsea វាយបកយ៉ាងខ្លាំងក្លា
ហើយចុងក្រោយ Andre Schuerrle បានអូសបាល់ទៅដល់ជ្រុងខាងស្ដាំនៃទីរបស់ Arsenal រួច
ក៏ស៊ុតបាល់តាមខ្សែកោង ឆ្ពោះទៅទី ធ្វើឱ្យអ្នកចាំទ Szczesny ត្រូវស្រឡាំងកាំង ឈរមើលបាល់
ហោះចូលទីរបស់ខ្លួន។

ខាងលើនេះ មិនមែនជាបរាជ័យអាក្រក់បំផុតនោះទេ ដែល Arsenal ត្រូវទទួលរង ក្នុងការប្រកួត
ធំមួយនេះ។ នាទី ទី ១៥ Oxlade-Chamberlain ដែលនៅក្នុងតំបន់ហាមឃាត់ បានហោះឡើង
ដើម្បីបំបែកគ្រាប់បាល់របស់ Hazard ប៉ុន្ដែត្រូវចំដៃ។ ប៉េណង់ទី សម្រាប់ Arsenal និងកាតក្រហម
សម្រាប់ Kieran Gibbs (កីឡាករមិនមានជាប់ទាក់ទិននឹងការបង្កកំហុស) ត្រូវបានបង្កើតឡើង។
Hazard ស៊ុតបាល់ពិន័យបានសម្រេច និងបាននាំឱ្យ Chelsea នាំមុខ ៣-០ ដែលនៅពេលនោះ
ការប្រកួតបានកន្លងផុត ត្រឹមតែ ១៧នាទីប៉ុណ្ណោះ។

Chelsea បានដកបន្លាធំមួយ ចេញពីជើង

ការដែលត្រូវប៉ើងសំណាញ់ ៣លើក និងបាត់បង់កីឡាករម្នាក់ ធ្វើឱ្យ Arsenal កាន់តែភ័យខ្លាំង
ហើយជាលទ្ធផល មិនត្រឹមតែមិនអាចធ្វើឱ្យ អ្នកចាំទី Petr Cech របស់ Chelsea ត្រូវចូលទៅរើស
បាល់នោះទេ ប៉ុន្ដែ Arsenal ត្រូវចាញ់ ១គ្រាប់បន្ថែមទៀត មុនតង់ទីមួយបានបញ្ចប់ ៖ នាទី ៤២
Torres អូសបាល់ទៅតាមខ្សែទី រួចបញ្ជូនកាត់ ដើម្បីឱ្យ Oscar មានឱកាសស៊ុតបញ្ចូលទីរបស់
Szczesny ។

ចូលដល់តង់ទីពីរ គេនៅតែឃើញថា កម្លាំងរបស់ Arsenal កំពុងតែចាញ់ប្រៀប Chelsea។ ជាក់
ស្ដែង នៅក្នុងរយៈពេល ៤៥នាទីចុងក្រោយនៃការប្រកួត Arsenal ត្រូវបាន Chelsea ប្រហារបាន
២គ្រាប់បន្ថែមទៀត។

ចាញ់ Chelsea ៦-០ គ្រូបង្វឹក Arsene Wenger មិនមានការសប្បាយចិត្តសោះ ចំពោះ ការប្រកួត
លើទី ១០០០របស់ខ្លួន ហើយចំណែក Arsenal វិញ ពេលនេះ ត្រូវគេទាត់ចេញពីផ្លូវ ឆ្ពោះទៅកាន់
កាប់តំណែងជើងឯក Premier League ។

កីឡាករដែលចូលប្រកួត ៖

ក្រុម Chelsea ៖ Cech, Ivanovic, Terry, Cahill, Azpilicueta, Matic, Luiz (Mikel, 72’); Schuerrle,
Oscar (Salah, 67’), Hazard, Eto'o (Torres, 10’) ។

ក្រុម Arsenal ៖ Szczesny, Sagna, Mertesacker, Koscielny (Jenkinson, 46’), Gibbs, Arteta,
Rosicky, Oxlade-Chamberlain (Flamini, 46’), Cazorla, Podolski (Vermaelen, 24’), Giroud ៕

<object style="display: block; margin-left: auto; margin-right: auto;" width="503" height="431" data="http://www.youtube.com/v/ZMU2Dl0PCz4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/ZMU2Dl0PCz4&rel=1" /></object>

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Goal