CamNews

រស់ សុធាវី ត្រៀមសម្រាលកូនស្រី លើកដំបូង ក្រោយ​សម្រេច​ចូលរោងការ ជាមួយ​បុរស អ្នកជំនួញ

(ភ្នំពេញ)៖ ពិធីការិនីដ៏ស្រស់សោភា របស់ទូរទស្សន៍ ហង្សមាស អ្នកនាង រស់ សុធាវី បានសម្រេចចិត្តចូលរោងការ ជាមួយអ្នកជំនួញម្នាក់ កាលពីខែឧសភា ឆ្នាំ២០១៥ ដែលធ្វើឲ្យកន្លង់ជាច្រើន ខូចចិត្តសោកស្ដាយ ព្រោះ​នាង​សម្រេចចិត្តរៀបការលឿនពេក ។ ក្រោយពី​រៀបការរួច រស់ សុធាវី ត្រូវបានគេមើលឃើញថា ​នៅតែបន្តអាជីពជា ពិធីការិនីនៅស្ថានីយ៍ទូរទស្សន៍ ហង្សមាសដដែល ព្រោះស្វាមី​មិនបានហាមឃាត់​ឡើយ ឲ្យតែ​នាង​សប្បាយចិត្ត​ ធ្វើអ្វីក៏ធ្វើទៅ ពិសេសមិនប៉ះពាល់ដល់សុខភាព។

ប្រភពជិតដិត​នឹងនាង រស់ សុធាវី បាននិយាយប្រាប់ KhmerTALKINGថា រស់ សុធាវី កំពុងតែត្រៀមសម្រាលកូនដំបូង នៅដើមឆ្នាំ២០១៦ ខាងមុខនេះ ដោយកូនក្នុងផ្ទៃ​ជាកូនស្រី ហើយមានសុខភាពល្អធម្មតា ។ អ្នកនាង រស់ សុធាវី ត្រូវស្វាមីថ្នាក់ថ្នមចិត្ត​លើសដើម ព្រោះ​នាងជា​ទេព​អប្សរក្នុងបេះដូងស្វាមី ។ ម្យ៉ាង រស់ សុធាវី កំពុងតែ​ត្រៀមបង្កើតកូនឲ្យស្វាមី​ទៀត ធ្វើឲ្យស្វាមី​ងសប្បាយចិត្ត នឹងស្រឡាញ់ជា​ពន់ពេក។

​នាង រស់ សុធាវី បាននិយាយប្រាប់ KhmerTALKING ថា ​នាងពិតជាត្រៀមសម្រាលបុត្រ នៅដើមខែ៣ឆ្នាំ២០១៦ខាងមុខនេះមែន ហើយ​នាង​សប្បាយចិត្តណាស់ ​និងស្វាគមន៍ចំពោះសមាជិកគ្រួសារថ្មីនេះ​ដោយក្ដីរីករាយបំផុត ។ ចំណែកអាជីព ជា​ពិធីការិនី​នៅតែបន្តធ្វើ ​ក្រោយពីសម្រាលកូនរួច និងរឹងដៃរឹងជើងឡើងវិញ។

អ្នកនាង រស់ សុធាវី ជាពីធីការិនីម្នាក់ ដែលមានសម្រស់ស្អាត ដាច់គេ នៅស្ថានីយទូរទស្សន៍ ហង្សមាស តែ​នាង​មិនសូវបានកាន់កម្មវិធីលំដាប់ពិភពលោកឡើយ ទោះបីជា​ស្ថានីយទូរទស្សន៍មួយនេះ ពោរពេញទៅដោយកម្មវិធីធំៗយ៉ាងណា​ក៏ដោយ។ រស់ សុធាវី ធ្លាប់ប្រាប់ថា ​នាងមិនលោភលន់ឡើយ មានប៉ុណ្ណា ធ្វើប៉ុណ្ណឹង​ សំខាន់សប្បាយចិត្ត នឹងមានគេស្រឡាញ់រាប់អាន ព្រោះ​នាង​ស្រលាញ់ការនិយាយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី