CamNews

Galaxy A8 2016 បង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងចំនុចជាច្រើន បានយកពី Galaxy S6

បន្ទាប់ពីលេចចេញព័ត៌មានចចាមអារាមជាច្រើនខែមក Samsung Galaxy A8 (2016) ទើបតែបង្ហាញ​ណែនាំខ្លួនជាផ្លូវការ នៅលើទីផ្សារប្រទេសកូរ៉េខាងត្បូង។ ចំនុចលេចធ្លោនៃម៉ូដែលនេះ គឺស្ថិតនៅលើ​ការរចនាម៉ូតសំបកធ្វើពីលោហធាតុមិនអាចដោះថ្មបាន ជាមួយនឹងរូបរាងដ៏ស្តើង។ បណ្តាម៉ូដែល​ស្មាតហ្វូនត្រកូល A ពេលបច្ចុប្បន្ននេះ សុទ្ធតែប្រើប្រាស់សំបកធ្វើពីកញ្ចក់។

លក្ខណៈសម្បត្តិនៃម៉ូដែលនេះ វាមិនមានអ្វីច្រើនដែលថ្មី និងគួរឲ្យកត់សំគាល់ខ្លាំងនោះទេ ជាក់ស្តែង​Galaxy A8 2016 បានបំពាក់នូវអេក្រង់ទំហំ 5,7 inch AMOLED កំរិតរីសូលុយហ្សិន 1.080p។ ឈីប​របស់ម៉ូដែលនេះ បានខ្ចីមកពីម៉ូដែលស៊េរីខ្ពស់មួយកាលពីឆ្នាំមុន នោះគឺ Galaxy S6​ ដែលមានន័យថា​A8 2016 ប្រើប្រាស់នូវឈីប Exynos 7420 ដំណើការដោយ CPU Quad Core Cortex-A53 និង Quad Core Cortex A-57។

បើនិយាយពីកាមេរ៉ា Galaxy A8 (2016) មានកាមេរ៉ាក្រោយទំហំ 16 megapixel កាមេរ៉ា selfie ទំហំ​ 8 megapixel។ Samsung មិនបាននិយាយដោយដឹងលំអិត ប៉ុន្តែនេះក៏អាចជាចង្កោមកាមេរ៉ា ខ្ចីពី Galaxy S6 ដែរ។

និយាយពី Software Galaxy A8 2016 បំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 6.0.1 ជាមួយនឹង interface Grace UX ថ្មី ដែលវាបានបង្ហាញខ្លួនមកជាមួយ Galaxy Note 7។ A8 2016 នៅមានបំពាក់​នូវ feature អេក្រង់ Always On សេនសឺរស្គែនក្រយៅដៃ នៅលើប៊ូតុង Home និងសេវាកម្មទូទាត់​លុយ Samsung Pay។ ស្មាតហ្វូនប្រើប្រាស់ថាមពលថ្ម 3300 mAh។

បច្ចុប្បន្ននៅមិនទាន់ច្បាស់ថា Galaxy A8 2016 នឹងបញ្ចេញលក់នៅតាមទីផ្សារអន្តរជាតិ ឬក៏អត់​នោះទេ? នៅប្រទេសកូរ៉េខាងត្បូង Samsung បានដាក់ឲ្យធ្វើការបញ្ជាទិញមុន ស្មាតហ្វូននេះ ផ្តាច់​មុខតែជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត SK Telecom ចាប់ពីថ្ងៃទី ០១ ខែតុលា ស្អែកនេះ។ Galaxy A8 2016 ​មានតែមួយពណ៌គត់ គឺពណ៌ខៀវទឹកសមុទ្រ ជាមួយនឹងតម្លៃប្រហាក់ប្រហែលនឹង ៥៨០ ដុល្លារ៕

- iPhone 8 នឹងមានសំបកប្រភេទថ្មី ធ្វើពីដែកថែបភ្លឺរលោង និងអាចមានម៉ូដែលអេក្រង់ ៥,៨អ៊ីន
- CEO Apple លោក Tim Cook បាននិយាយអ្វីខ្លះ ស្តីពីការដែល BlackBerry រត់ចោលសរមភូមិ ទូរស័ព្ទ?

ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Zing