ព័ត៌មានអន្តរជាតិ ៖ ព្រឹកថ្ងៃច័ន្ទ ទី ២២ មិថុនា នេះ កូរ៉េខាងត្បូង ធ្វើ សេចក្តីរាយការណ៍អោយដឹង ថា មានករណីស្លាប់ដោយវីរុស Mers ២ នាក់ បន្ថែម ទៀត ហើយ ខណៈ មានករណីឆ្លង ៣ នាក់ ផ្សេងទៀត ដូច្នេះ ញ៉ាំងអោយតួរលេខ សរុប នៃអ្នកស្លាប់បាត់បង់ជីវិតដោយវីរុស Mers នៅទូទាំង កូរ៉េខាងត្បូង កើនឡើងសរុប ដល់ ២៧ នាក់ ។

លោកតាវ័យ ចំណាស់ ២ រូប វ័យ ៨៤ ឆ្នាំ និង ៨៧ ឆ្នាំ បានស្លាប់បាត់បង់ជីវិត នៅ យប់ថ្ងៃអាទិត្យ និងព្រឹកថ្ងៃច័ន្ទ ក្រោយរងការវាយប្រហារ ដោយវីរុស Mers ស្របពេលដែល លោកតាទាំងពីរនាក់ កំពុងប្រយុទ្ធប្រឆាំងជាមួយនឹង ជម្ងឺប្រចាំកាយ រោគមហារីក របស់ខ្លួន ។ បន្ថែមពី លើនេះ ប្រភព ដដែល ពីក្រសួងសុខាភិបាល អោយដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតទាំង ២នាក់ចុងក្រោយ នេះគឺជាជនរងគ្រោះ ឌែលបានឆ្លងវីរុស Mers ពីមណ្ឌលសុខភាព Samsung Medical Centre ទី ក្រុងសេអ៊ូល និងពីមន្ទីរពេទ្យ Daecheong ភាគខាងកើតទីក្រុង Daejeon ។

ខណៈតួលេខ នៃអ្នកជម្ងឺឆ្លង ៣ នាក់បន្ថែមទៀតញ៉ាំងអោយតួរលេខសរុបនៃក្រុមអ្នកជម្ងឺឆ្លងវីរុស Mers កើនសរុបដល់ទៅ ១៧២ នាក់ ក្នុងនោះ អ្នកជម្ងឺឆ្លង ៣ នាក់ បន្ថែមទៀត ២ នាក់ គឺមានវត្ត មានចេញពី មន្ទីរ ពេទ្យ Samsung និង Konkuk University Medical Centre កណ្តាលទីក្រុង សេអ៊ូល ខណៈម្នាក់ផ្សេងទៀតមានវត្តមាន ពី មន្ទីរពេទ្យ Daecheong ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖CNA