(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃស្ថាប័នគយមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានទម្លាយរឿងសំងាត់មួយប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែធ្នូនេះថា មានជនអាណាមិកបានផ្លុងស្រោមសំបុត្រមួយ ដែលមានគ្រាប់កំាភ្លើងខ្លីមួយគ្រាប់ និងសារខ្លីគម្រាមប្រមាថដល់ជីវិតចំឈ្មោះរបស់គាត់ នៅមាត់ច្រកទ្វារផ្ទះ ដែលមានទីតំាងស្ថិតនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ក្រោយពេលដែលមន្ត្រីរូបនេះចុះទៅ អនុវត្តការពង្រឹង ការប្រមូលចំណូលចូលថវិកាជាតិ យោងតាមច្បាប់ស្តីពីគយ ដោយបានចាប់ឃាត់រថយន្តដឹកទំនិញ និងរថយន្តក្រុងមួយចំនួន ដែលពោរពេញដោយទំនិញគេចពន្ធ នៅតាមបណ្តោយផ្លូវជាតិមួយពីព្រំដែនប៉ោយប៉ែត មកកាន់រាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់ទំនិញទំាងនោះចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករស្របច្បាប់។

មន្រ្តីជាន់ខ្ពស់នៃស្ថាប័នគយដដែលរូបនោះបានបន្ថែមថា កន្លងមករថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ (តូចធំ ជាពិសេសរថយន្តក្រុងធំៗ)មួយចំនួនត្រូវ បានឈ្មួញ ខិលខូចយកមកប្រើប្រាស់ជាមធ្យោបាយដឹកទំនិញគេចពន្ធ ដែលបានការពារដោយមន្ត្រីធំៗគ្រាក់ៗ និងមានអំណាច ហើយតែងតែធ្វើការព្រមានគម្រាម និងបំភិតបំភ័យ តាមគ្រប់រូបភាពដល់មន្ត្រីមានសមត្ថកិច្ចជំនាញ ជាពិសេសមន្ត្រីគយ ដែលហ៊ានចាប់ឃាត់ ឬសួរនំារកម្ចាស់ឲ្យចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករស្របតាមច្បាប់។

សូមជំរាបថា ដំណើរទស្សនកិច្ចចុះសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តាខេត្ត-ក្រុងទូទំាងប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងធ្វើការណែនំាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានឲ្យជួយគំាទ្រដល់គយ និងពន្ធដារ ក្នុងការប្រមូលចំណូលចូល ថវិកាជាតិក៏ដូចជាចូលរួមលើកស្ទួយ វប្បធម៌សារពើពន្ធនៅកម្ពុជា៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី