នៅក្នុងក្របខណ្ឌព្រឹត្តិការណ៍បច្ចេកវិទ្យាមួយដែលមានឈ្មោះថា Future Is Here ដែលត្រូវបាន
ប្រារព្ធឡើង ចាប់ពីថ្ងៃទី ១៦ ដល់ ១៨ឧសភា នៅក្នុងក្រុង Washington D.C ទស្សនិកជន មាន
ឱ្យដ៏អស្ចារ្យមួយ ដោយមានទស្សនាទិដ្ឋភាពហោះហើររបស់បុរសម្នាក់។

ព្រឹត្តិការណ៍បច្ចេកវិទ្យា Future Is Here (អនាគតគឺពេលនេះ) ត្រូវបានរៀបចំឡើង ដើម្បីឧទ្ទេស
នាមនូវស្នាដៃស្ដីអំពីការគ្រប់គ្រងអវកាស ក៏ដូចជាបណ្ដាបច្ចេកវិទ្យាថ្មី ដែលនឹងត្រូវបានគេប្រើ
ប្រាស់ទូលំទូលាយ ក្នុងពេលអនាគត។

ក្រុមហ៊ុន Jet PI បានឧទ្ទេសនាមនូវម៉ាស៊ីនប្រតិកម្មឯកជន (Jet Pack) ដែលអនុញ្ញាតឱ្យអ្នកប្រើ
ប្រាស់វា អាចហោះឡើងទៅលើ នឹងហោះមកក្រោម ដោយងាយស្រួល។ អ្នកឯកទេសនៃម៉ាស៊ីន
Jet Pack ឈ្មោះ Nick Macomber បានធ្វើការហោះហើរ បង្ហាញដល់ទស្សនិកជន នៅក្នុងព្រឹត្តិ
ការណ៍មួយនេះ។ Nick Macomber ស្លៀកពាក់ឈុត Jet Pack ហើយនៅពេលហោះហើរ គាត់
ប្រើដៃម្ខាង បញ្ជាទៅលើឧបករណ៍ល្បឿន និងដៃម្ខាងទៀត បញ្ជាចង្កូត។

ក្រោយពីពិធីករ រាប់ថយក្រោយពី ១០ ដល់ ១ Nick Macomber បានហោះឡើងទៅលើ ជិតនឹង
ដល់ដំបូល រួចហោះត្រឡប់ចុះមកទីតាំងដើម។ ការសម្ដែងរបស់ Nick Macomber មានរយៈពេល
ត្រឹមតែ ២០វិនាទីប៉ុណ្ណោះ ប៉ុន្ដែ វាបានធ្វើឱ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះ
បច្ចេកវិទ្យាហោះហើរនេះ។

ក្រុមហ៊ុន Jet Pack បានពិសោធ និងអភិវឌ្ឍឧបករណ៍បែបនេះ តាំងពីទសវត្សទី ៦០ ។ ឆ្លងកាត់
ជាច្រើនទសវត្ស Jet Pack ត្រូវបានកែលំអ ឱ្យមានរូបរាងកាន់តែតូច និងខ្លាំងក្លាជាងមុន។
ម៉ាស៊ីន Jet Pack ដែលលោក Nick Macomber យកមកសម្ដែងលើកនេះ គឺប្រើប្រាស់ថាមពល
hydrogen peroxide និង nitrogen gas ។ នៅពេលវត្ថុធាតុនេះ ប៉ះនឹងធាតុប្រាក់ វានឹងបំបែកទៅ
ជាចំហាយទឹក បង្កើតបានជាកម្លាំងរុញច្រានចាំបាច់ សម្រាប់ម៉ាស៊ីន។ ម៉ាស៊ីន Jet Pack នេះ
ក៏ធ្លាប់ត្រូវបានយកទៅសម្ដែង នៅជ្រលងភ្នំ Royal Gorge ក្នុងរយៈកំពស់ ៤៥០ម៉ែត្រ និងល្បឿន
១២០គីឡម៉ែត្រ/ម៉ោង។

ចំណែកតម្លៃរបស់ Jet Pack ត្រូវបានក្រុមហ៊ុនលក់ ក្នុងតម្លៃចាប់ពី ១សែន ដល់ ១,៥ សែន
ដុល្លារអាមេរិក។ ប៉ុន្ដែ នៅពេលដែលក្រុមហ៊ុន Jet Pack បានរីកចម្រើនជាងនេះ នោះអ្នករាល់
គ្នា អាចទិញ និងប្រើប្រាស់វា សម្រាប់ជាមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន៕

ការហោះហើរសម្ដែងបង្ហាញ នៅក្នុងព្រឹត្តិការណ៍ Future Is Here

<object width="496" height="425" data="http://www.youtube.com/v/pZwaVG6owUw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/pZwaVG6owUw&rel=1" /></object>

ការសម្ដែងនៅក្នុងព្រឹត្តិការណ៍ផ្សេងៗ

<object width="497" height="426" data="http://www.youtube.com/v/E81KQ7u3-7s&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/E81KQ7u3-7s&rel=1" /></object>

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ youtube/dailymail