ព័ត៌មានអន្តរជាតិ ៖ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ឌែលតា ត្រូវបានរកអោយឃើញថា ចម្រឹងដែក ស្លាបយន្តហោះ របស់ខ្លួន បានជ្រុះបាត់ អំឡុងពេល ប្រតិបត្តិការហោះហើរ ពី Orlando ទៅ Atlanta កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ តែបើតាម របាយការណ៍ បញ្ជាក់ថា វាបានចុះចត ជា បន្ទាន់ ប្រកប ទៅដោយសុវត្ថិភាព នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារ ព័ត៌មាននាំមុខ ស៊ីអិនអិន ។

លោក Anthony Black ជាអ្នកនាំពាក្យ អោយក្រុមហ៊ុន អាកាសចរណ៍ Delta អោយដឹងថា ក្រុមអា កាសយានិក នៅ លើជើងហោះហើយ 2412 បានរាយការណ៍ថា ផ្នែកនៃស្លាបមួយ ក្នុងចំណោម ស្លាបទាំងពីរ របស់យន្តហោះបានរបូតចេញ ស្របពេលដែលវាកំពុង ហោះហើរ ។

លើសពីនេះ ប្រភពបន្តអោយដឹងថា យន្តហោះ ខាងលើ មានជើងហោះហើរ 2412 បានដឹកអ្នកដំ ណើរទាំងអស់ ១៧៩ នាក់ និង អ្នកបម្រើការ ៦ នាក់ផ្សេងទៀត ដោយនៅក្នុងនោះ អំឡុងពេល មានឧបទ្ទេវហេតុ យន្តហោះ បានបង្ខំចិត្តចុះចត ជាបន្ទាន់ ដោយសុវត្ថិភាពនៅឯអាកាសយានដ្ឋាន អន្តរជាតិ Atlanta's Hartsfield-Jackson International Airport ។

បន្ថែមពីលើនេះ លោក Anthony គូសបញ្ជាក់បន្ថែមអោយដឹងថា ប្រភេទយន្តហោះខាងលើ ជាប្រ ភេទយន្តហោះ Boeing 757 តែលោកពុំបានដឹង អាយុកាល វាអោយច្បាស់នោះទេ យ៉ាងណាមិញ បើតាមការអោយដឹង ករណីជ្រុះចម្រឹងស្លាបយន្តហោះ លើកនេះ វាគឺជាករណីដ៏កម្រមួយ តែវាពុំ មានឥទ្ធិពលជះអវិជ្ជមាន ដល់ការហោះហើរ នោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន