CamNews

ខឹងប្រពន្ធរត់ទៅ ដេកផ្ទះម្ដាយ ចាប់ រំលោភក្មួយខ្លួនឯង ២ថ្ងៃជាប់ៗគ្នា

កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំង នគរបាលឃាត់ខ្លួននៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីក្មេងស្រីរងគ្រោះជាក្មួយ បង្កើតម្នាក់ បាននិយាយប្រាប់ម្ដាយថា ជន សង្ស័យខាងលើ បានចាប់រំលោកនាង បាន សម្រេចចំនួន២ដង នៅថ្ងៃបន្ដបន្ទាប់គ្នានាថ្ងៃ ទី១២-១៣ ខែសីហា ឆ្នាំ២០១៥ វេលា ម៉ោង១០និង២០នាទីយប់ នៅផ្ទះយាយក្នុង ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ជនសង្ស័យឈ្មោះប៉ែន សុធី ត្រូវសមត្ថកិច្ច ចាប់ខ្លួន បាននៅក្នុងផ្ទះម្ដាយក្នុងភូមិព្រៃខ្មែរ ហើយនាំយកមកសាកសួរ យកចម្លើយនៅ ក្នុងប៉ុស្ដិ៍ នគរបាលរលាប្អៀរ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា ខ្លួនមិនបានចាប់រំលោភស៊ីជម្រៅ នោះទេ គឺគ្រាន់តែបានប្រើដៃលេងសើចតែ ប៉ុណ្ណោះ  ប៉ុន្ដែកុមារីរងគ្រោះបានប្រាប់សមត្ថ កិច្ចថា ជនសង្ស័យបានចាប់រំលោភបាន សម្រេច២ដង គឺចេញទឹកដាក់លើភ្លៅនាង ។

គួរបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ប៉ែន សុធី អាយុ២១ឆ្នាំ មានប្រពន្ធនិងកូននៅភូមិ អណ្ដូងស្នាយ ឃុំអណ្ដូងស្នាយ ស្រុករលា ប្អៀរ ។ ចំណែកកុមារីរងគ្រោះមានឈ្មោះ ស ស ធ អាយុ១១ឆ្នាំ។ នៅយប់ថ្ងៃទី១២ ខែសីហា ជនសង្ស័យបានខឹងជាមួយប្រពន្ធ ហើយបានមកដេកផ្ទះម្ដាយ នៅក្នុងភូមិ កើតហេតុខាងលើ។

នគរបាលបានបញ្ជាក់ថា នៅយប់នោះ កុមារីរងគ្រោះ ក៏បានមកដេកលេងជាមួយ យាយដែលត្រូវជាម្ដាយ ជនសង្ស័យខាងលើ នេះដែរ លុះពេលយប់ឡើងជនសង្ស័យក៏បាន ចាប់រំលោកក្មួយស្រីខ្លួនឯង បានសម្រេចម្ដង ហើយនៅយប់ថ្ងៃទី១៣ទៀតនោះ ក៏បាន ចាប់រំលោភបានសម្រេចម្ដងទៀត។

ក្រោយពេលកើតហេតុថ្ងៃទី១៣ ខែ សីហា កុមារីរងគ្រោះក៏បានប្រាប់ជីដូននិង ម្ដាយឱ្យដឹង ហើយក៏បាននាំគ្នាប្ដឹងសមត្ថកិច្ច នគរបាលមូលដ្ឋាន ឱ្យចាប់ខ្លួនជនសង្ស័យ។

ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ច នគរបាលមូលដ្ឋានកសាងសំណុំរឿង នឹងត្រូវ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដនៅរសៀលថ្ងៃទី១៤ ខែសីហានេះ ដើម្បីឱ្យការិ យាល័យជំនាញកសាងសំណុំរឿងបន្ថែមតាមនីតិវិធីទៅកាន់សាលាដំបូងខេត្ដចាត់ការបន្ដ តាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល