CamNews

គម្រាមបំផ្ទុះគ្រាប់បែក ទៅលើ យន្តហោះ ៥ គ្រឿង អោយតែ ហោះចេញចូល ទឹកដី សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មានករណីគម្រាមបំផ្ទុះគ្រាប់បែក​ដល់ទៅ ៥ ដងនៅអំឡុងថ្ងៃអង្គារ ម្សិលមិញនេះ ទៅលើបណ្តាយន្តហោះទាំងឡាយណា ដែលហោះចេញឬចុះចត​នៅលើទឹកដីសហរដ្ឋ អាមេរិក ស្របពេលដែល ការគម្រាមទាំងអស់នេះ ត្រូវបានធ្វើឡើងមួយម៉ោងក្រោយបន្ទាប់ពីមានការ ចេញផ្សាយនូវ ការរំលោភបំពានសុវត្ថិភាពដែនអាកាសធ្ងន់ធ្ងរ នៅតាមបណ្តាអាកាស យានដ្ឋានអន្តរ ជាតិមួយចំនួននៅអាមេរិក ក្រោយពីមានការស៊ើបអង្កេត ពីសំណាក់ នាយកដ្ឋានសុវត្ថិភាពជាតិសហ រដ្ឋអាមេរិក ផ្ទាល់តែម្តង U.S. Department of Homeland Security (DHS) ។

ការគម្រាម ៤ លើកក្នុងចំណោមការគម្រាមគំហែងបំផ្ទុះគ្រាប់បែក ៥លើកគឺសំដៅវាយប្រហារទៅលើ បណ្តាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ U. S. Airways, Delta Air Lines,   United  Airlines និង ក្រុមហ៊ុនអាកាសចរណ៍ the Mexican carrier Volaris ។ គួរបញ្ជាក់ថា យន្តហោះ ៤ គ្រឿង មកពីក្រុម ហ៊ុនអាកាសចរណ៍ទាំង ៤ នេះ បានចុះចតបានសម្រេចហើយ ដោយឡែក តែ  យន្តហោះ ទី ៥ រងនូវ ការគម្រាមបំផ្ទុះគ្រាប់បែកនោះ គឺយន្តហោះក្រុមហ៊ុន    អាកាសចរណ៍ Korean Air Flight 23 ពីទីក្រុង សេអ៊ូល បើតាមការគ្រោងទុក នឹងចុះសំចតនៅរសៀលថ្ងៃអង្គារ នៅ  ទីក្រុង San Francisco សហរដ្ឋ អាមេរិក ។

ប្រភពពីរដ្ឋាភិបាលសុំមិនបញ្ចេញឈ្មោះនោះអោយដឹងថា សេចក្តី   រាយការណ៍ បង្ហាញអោយដឹងថា ការគម្រាមគំហែងនេះ មិនត្រូវបានគេចាត់ទុកថា អាចទុកចិត្តបាន   ដោយយោងតាមការគូសបញ្ជាក់ អោយដឹងពីក្រុមហ៊ុន​ អាកាសចរណ៍ ព្រឹកថ្ងៃអង្គារ យន្តហោះ ក្រុមហ៊ុន អាកាសចរណ៍ U.S. Airways ជើងហោះហើរ flight 648 មានអ្នកដំណើរសរុប ៨៨ នាក់ និង សមាជិក បុគ្គលិក សហសេវិក ៥ នាក់ នោះបានចុះចតបានសម្រេចនិងដោយ  សុវត្ថិភាព នៅឯ  អាកាស យានដ្ឋានអន្តរជាតិ Philadelphia International Airport ភ្លាមៗ ក្រុមមន្រ្តីពាក់ព័ន្ធ បាន ធ្វើ ការស៊ើបអង្កេត និងស្រាវជ្រាវ រកបណ្តាសព្វា វុធមានជាតិផ្ទុះ ក្រោយទទួលបាន សារអនាមិក គម្រាមបំផ្ទុះគ្រាប់បែក ។

ការគម្រាមបំផ្ទុះគ្រាប់ជាសេរ៊ី (ជាបន្ទបន្ទាប់) ធ្វើឡើយរយៈពេល មួយម៉ោងក្រោយ បន្ទាប់ពីមានសេច ក្តីរាយការណ៍ យប់ថ្ងៃច័ន្ទ អោយដឹង ពីភាពបរាជ័យធ្ងន់ធ្ងរ ទៅលើការការពារ សន្តិសុខ និងសុវត្ថិភាព នៅតាមបណ្តាអាកាសយានដ្ឋាន ដែលមមាញឹកបំផុត ពោល ថ្មីៗនេះ  យោង  តាមការស៊ើបអង្កេតផ្ទៃ ក្នុង ដោយ DHS បញ្ជាក់អោយដឹងថា ភ្នាក់ងារ DHS បានរកឃើញ   ក្រុមអ្នកធ្វើដំណើរ អាច  នាំចេញ ចូលបាននូវសព្វាវុធ ពេលខ្លះ មានតាំងពី គ្រឿងផ្ទុះក្លែងក្លាយថែមទៀតផង ដោយឆ្លង កាត់ នូវកន្លែង ត្រួតពិនិត្យនិតិវិធីសុវត្ថិភាព ៦៧ ករណី ក្នុងចំណោម ការធ្វើ តេស្តិ៍ ៧០ ករណី ប្រការ  នេះ បានញ៉ាំង អោយតួរលេខ នៃភាពបរាជ័យសុវត្ថិភាព កើនឡើងខ្ពស់ ដ ល់ ទៅ ៩៥ ភាគរយ ចំពោះ មន្រ្តីរដ្ឋបាល សុវត្ថិភាពដឹកជញ្ជូនថ្នាក់ជាតិ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ