ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីបានសាងផ្នួសនៅក្នុងវត្តអស់រយៈពេល១ខែកន្លងទៅ តារាចម្រៀងនាង gubgib sumontip និងតារាសម្ដែងលោក Bie KPN បានសម្រេចចិត្តចូលខ្លួនមកកសាងផ្នួស ដើម្បីសងគុណឪពុកម្តាយ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ បានលាចាកព្រះផ្នួសវិញហើយ ដើម្បីមកធ្វើជាមេគ្រួសារដ៏ល្អម្នាក់សម្រាប់ភរិយា និងកូនស្រីរបស់គាត់ ។

នៅព្រឹកថ្ងៃទី៣ វិច្ឆិកា នាង Gubgib ជាភរិយា ក៏បានបីកូនស្រីជាទីស្រលាញ់ មកទទួលលោក Bie KPN ដោយផ្ទាល់ផងដែរនៅឯវត្តSamut Sakhon ថែមទាំងមានមិត្តអ្នកគាំទ្រម្នាក់ ក្នុងចំណោមអ្នកគាំទ្រជាច្រើនទៀតរបស់នាង Gubgib ដែលមានឈ្មោះថា Woody បាន Live វីដេអូបន្តផ្ទាល់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងក្តៅៗទៀតផង ។

នៅក្នុងសកម្មភាពរង់ចាំទទួល ក្រោយពេលលាចាកសិក្ខាបទ គេសង្កេតឃើញនាង Gubgib មានស្រស់ទឹកភ្នែករលីងរលោងផងដែរ ដោយមានសេចក្តីរំភើបសប្បាយចិត្តមែនទែន ដែលមនុស្សជាទីស្រឡាញ់ បានវិលត្រឡប់មករស់នៅជួបជុំគ្នាក្នុងគ្រួសារសារជាថ្មីឡើងវិញ ដូចកាលពីមុន ក្រោយពីរស់នៅឃ្លាតឆ្ងាយពីគ្នាអស់មួយរយៈកន្លងមក ។

គួរបញ្ជាក់ឲ្យដឹងថា នាង Gubgib គឺជាសង្សារចាស់របស់តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសថៃដែលបានស្រលាញ់គ្នាជិត ១០ ឆ្នាំ ប៉ុន្តែក្រោយមកក៏ត្រូវបានបែកគ្នាដោយទៅរៀបការជាមួយនិងលោក Bie KPN ហើយសព្វថ្ងៃមានកូនស្រីម្នាក់ ជាមួយស្វាមីជាទីស្រលាញ់របស់នាង ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar