ព័ត៌មានអន្តរជាតិ ៖ នាយកដ្ឋានការពារជាតិ ពីមន្ទីរបច្ចកោណសហរដ្ឋអាមេរិក អះអាងនៅថ្ងៃ ព្រហស្បត្តិ៍ម្សិលមិញនេះ ឲ្យដឹងថា អាមេរិក បានបើកការវាយប្រហារផ្លូវការអាកាសដល់ទៅ ២០ ដង ក្នុងកំឡុងពេលត្រឹមតែមួយយប់ នៅក្នុងប្រទេស យេម៉ែន ។

ប្រភពបន្តឲ្យដឹងថា ការវាយប្រហារផ្លូវអាកាសលើកនេះ ត្រូវបានធ្វើឡើង នៅខេត្តចំនួន ៣ របស់ ប្រទេសយេម៉ែន ក្នុងនោះ រួមមានខេត្ត Abyan ខេត្ត Shabwa និង ខេត្ត Baydha ខណៈគោលដៅ វាយប្រហារពីសហរដ្ឋអាមេរិកនោះគឺ ពួកឧទ្ទាម អាល់កៃដា នៃមូលដ្ឋានឧបទ្វីប អារ៉ាប់ ។ គួររំឮក ថា ការវាយប្រហារទ័ពអាកាសលើកនេះ គឺជាការវាយប្រហារលើកដំបូងចាប់តាំងពីខែមករាមក ម្ល៉េះ ពោលចាប់តាំងពីមានការលួចឆ្មក់វាយប្រហារ ពីក្រុមអាល់កៃដា ដែលឈានទៅសម្លាប់ទ័ព Navy SEAL អស់ម្នាក់ផងដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ