ភ្នំពេញៈ រយៈពេលជាង ១ឆ្នាំមកហើយ ដែលអតីតពិធីការិនី និងជាតារាសម្តែង រូបស្អាត កញ្ញា តេង លក្ខិណា បានវិវត្តន៍ខ្លួន ទៅជាតារាចម្រៀង ជ្រកក្រោម ដំបូងផលិតកម្ម M ។ ក្នុងនោះគេសង្កេតឃើញថា សន្ទុះកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់នាង ហាក់គ្មានភាពលេចធ្លោរ ទាល់តែសោះ ផ្ទុយទៅវិញ នាងបែរជា កាន់តែមាន ភាពស្ងប់ស្ងាត់ជាងមុន ទៅទៀត ខណៈដែលការរិះគន់ មានកាន់តែច្រើន ។

តារាស្រីសំឡេងស្រទន់ សាច់សរម៉ដ្ឋ រលោង កញ្ញា តេង លក្ខិណា ជាតារាស្រីមួយដួង ដែលប្រឡូកក្នុងសិល្បៈច្រើន ឆ្នាំមកហើយ តែប្រជាប្រិយភាពរបស់នាង ផ្នែកពិធីការិនីប្រចាំ នៅស្ថានីយទូរទស្សន៍ CTN ហាក់គ្មានការរីកចម្រើនឡើយ ។ រហូតធ្វើឲ្យនាង សម្រេចចិត្តផ្តាច់ខ្លួន ពីអាជីពនេះ ទៅស្រវ៉ាអាជីពថ្មី គឺជាតារាចម្រៀង ប្រចាំផលិតកម្ម ដោយរំពឹងថា នឹងធ្វើឲ្យប្រជាប្រិយភាពរបស់នាង មានយីអ៊ុនឡើងជាងមុន ។ តែអ្វីដែលធ្វើឲ្យនាង មានការខកចិត្ត កាន់តែខ្លាំងនោះ គឺនាងបែរជារងការរិះគន់ កាន់តែខ្លាំងថែមមួយកម្រិតទៀត ព្រោះតែទឹកដមសំនៀង ច្រៀងមិនពីរោះហើយ បទចម្រៀង ក៏មិនសូវផ្ទុះ(ល្បី)ទៀតផង។

ចាប់តាំងពីស្រីស្អាត តេង លក្ខិណា បានងាកទៅចាប់អាជីព ជាតារាចម្រៀងមក គេសង្កេតឃើញ ខាងផលិតកម្ម បាននិពន្ធបទចម្រៀងជាច្រើន ឲ្យនាងច្រៀង មានបទដូចជា « លេខហេងស៊យ, អូនខឹងបងត្រូវឆាប់លួង, ក្រោយពេលអស់សិទ្ធជាសង្សារ បងសុំឈឺមួយថ្ងៃបានហើយ, បន្ទប់គេងអើយ មានតែអ្នកហើយដែលដឹងថាខ្ញុំឈឺចាប់» និងបទចម្រៀងជាច្រើនទៀត។ ប៉ុន្តែនៅក្នុង ចំណោមបទចម្រៀងទាំងអស់ របស់នាង ហាក់មិនមានបទចម្រៀងណាមួយ មានទីផ្សារលេចធ្លោខ្លាំង ទាល់តែសោះ។ មិនតែប៉ុណ្ណោះ សូម្បីតែវត្តមានរបស់នាង ក៏មិនសូវមានស្ថានីយទូរទស្សន៍ អញ្ជើញឡើងច្រៀង ក្នុងកម្មវិធីផ្សេងៗដូចតារាដទៃឡើយ ពោលគឺនាងស្ងាត់ ដូចចោលលួចសេះតែម្ដង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល