ភ្នំពេញ ៖ បុរសម្នាក់ ដែលលោតទឹក សម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សចាស់ កាល ពីយប់ថ្ងៃ
ទី០៤ ខែមិថុនា ឆ្នាំ២០១៣ ហើយ ត្រូវបានក្រុម គ្រួសារ ជួលឱ្យគេចុះរាវរកសព ឃើញនៅវេ
លាម៉ោងប្រមាណ៨និង៣០នាទី ព្រឹកថ្ងៃទី០៥ ខែមិថុនា ដោយនៅលើសព ជនរងគ្រោះ នៅ
សល់តែខោខ្លី ពណ៌ខ្មៅ ប៉ុណ្ណោះ ។

ចំពោះការស្លាប់របស់បុរសរូបនេះ ព័ត៌ មានជាជំហានដំបូងនៅកន្លែងកើត ហេតុ ត្រូវបានគេ
អះអាងថា កើតឡើងដោយសារ តែជនរងគ្រោះខឹងនារីជា សង្សារ ពេលកំពុង ជិះម៉ូតូកង់បី
ជាមួយគ្នា រួចហើយក៏ឱ្យម៉ូតូ កង់បីឈប់នៅលើស្ពាន បន្ទាប់មករូបគេ បាន លោតចូលទៅ
ក្នុងទឹកស្លាប់តែម្ដង។

ប៉ុន្ដែនៅ ពេលដែលក្រុមគ្រួសារ របស់បុរសរងគ្រោះ ទាំងស្ដ្រីជាម្ដាយ និងនារីជាប្អូនស្រី បង្កើ
មកទទួលយកសព នៅកន្លែងកើតហេតុ ដោយនាំគ្នា ទ្រហោយំផងនោះ បានចាត់ទុក ថា វា
ជារឿងឃាតកម្ម ដែលអាចបង្កឡើង ដោយនារីជាសង្សាររបស់ជនរងគ្រោះ និង បក្ខពួកផ្សេង
ទៀត ពីព្រោះបើ តាមការ ពិនិត្យនៅលើសពបុរសរងគ្រោះ មានស្នាម វាយ នៅលើក្បាលនិង
ផ្ទៃមុខ ហើយចម្ងល់ មួយទៀតនោះ បានកើតឡើង ពីព្រោះនៅ ពេលគេ រកឃើញសពបុរស
រងគ្រោះ មានតែ ខោខ្លី ពណ៌ខ្មៅមួយ នៅលើខ្លួនប្រាណ ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលា ម៉ោងប្រមាណ
៨និង៣០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ មាន ការភ្ញាក់ផ្អើល មួយនៅលើ ស្ពានព្រះមុនី
វង្សចាស់ បន្ទាប់ពី មានបុរសម្នាក់ ដែលត្រូវសមត្ថកិច្ច ប្រាប់ថា មានឈ្មោះកែវ គីម អាយុ២៧
ឆ្នាំ រស់នៅ ផ្ទះលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួល គោក បានលោតទឹកសម្លាប់ខ្លួន នៅ
ពេល ដែលបុរសរងគ្រោះរូបនេះ កំពុងជិះម៉ូតូកង់ បីជាមួយ ស្ដ្រី ម្នាក់ ដែលគេដឹងថា ជាសង្សារ ហើយការសម្រេចចិត្ដគិតខ្លីទៅលោតទឹកពី លើស្ពានបែបនេះ ព្រោះតែមានជម្លោះពាក្យ សំដី
ជាមួយនារីជាសង្សារ ។

តាមសាក្សី មុនពេលកើតហេតុ ពួកគេ ទាំងពីរនាក់ ដែលជាសង្សារនឹងគ្នា បានទៅ ចូលរួមពិធី
ខួបកំណើតមួយ នៅច្បារអំពៅ រួចហើយបាននាំគ្នាជិះ ម៉ូតូ កង់ បី ត្រឡប់ទៅ ផ្ទះវិញ ប៉ុន្ដែពេល
ជិះទៅដល់លើស្ពានព្រះមុនី វង្សចាស់នោះ ក៏ចុះពីលើម៉ូតូកង់បីលោតទឹក តែម្ដង។

នារីជាប្អូនស្រីបង្កើតរបស់បុរសរងគ្រោះ បានប្រាប់ដើមអម្ពិលនៅកន្លែងកើតហេតុថា ករណីនេះ
មិនមែនផ្ដើមចេញពីការសម្រេច ចិត្ដដោយខ្លួនឯង លោតទឹកសម្លាប់ខ្លួនពី សំ ណាក់បងប្រុស
របស់ខ្លួនឡើយ ពោលជា រឿងឃាតកម្ម ដែលអាចបង្កឡើងដោយនារី ជាសង្សារ ។

ប្អូនស្រីជនរងគ្រោះរូបនេះ បាននិយាយ ទាំងទឹកភ្នែកថា បងប្រុសរបស់ខ្លួន និងនារី ជាសង្សារ
ឈ្មោះលី ដា អាយុ២០ឆ្នាំ បាន ស្រឡាញ់គ្នានិងរស់នៅ ជាមួយគ្នាតាំងពីឆ្នាំ ២០១១មកម្ល៉េះ
ពោលតាំងពីឆ្នាំនោះមក បងប្រុស បានចាកចេញពីផ្ទះ និងរស់នៅជា មួយសង្សារ ។ កាលពី
ពេលថ្មីៗនេះ បង ប្រុស របស់ខ្លួន ប្រហែលជាមានបញ្ហាជាមួយនារី ជាសង្សារ ពីព្រោះឃើញ
នារីជាសង្សារបាន ទូរស័ព្ទមករកនាង ដោយសួរថា តើអាគីម នៅផ្ទះឬអត់ បើសិនជាវានៅផ្ទះ
រូបគេនឹង យកឡាមមកអាររូបនាង (ប្អូនស្រី) ជាក់ ជាមិនខាន ។ តាមរយៈការគំរាមពាក្យសំដី
របស់នារីជាសង្សារខាងលើនេះ បានបង្ហាញ ឱ្យឃើញថា ករណីស្លាប់របស់ជនរងគ្រោះ ខាង
លើ ជាអំពើឃាតកម្មវាយសម្លាប់ រួច ហើយទម្លាក់ចូលទៅក្នុងទឹក ។

យ៉ាងណាក៏ដោយ នាយនគរបាលប៉ុស្ដិ៍ ច្បារអំពៅទី២ ខណ្ឌមានជ័យ លោកទេព បូរ៉ា មិនទាន់
អាចបញ្ជាក់ពីមូលហេតុពិត ប្រាកដ នៃការស្លាប់របស់ ជនរងគ្រោះនៅ ឡើយទេ ដោយលោក
អះអាងថា កម្លាំង សមត្ថកិច្ចរបស់លោក បាននឹងកំពុងស្វែងរក នារីជាសង្សាររបស់ជនរងគ្រោះ
ដើម្បីសួរនាំ បន្ដទៀត ។

បច្ចុប្បន្ន ក្រោយពីពិនិត្យសពជនរងគ្រោះ រួចហើយ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ច ជំនាញ
បានប្រគល់សពទៅឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណី ៕

<object width="500" height="400" data="http://www.youtube.com/v/yKeMfk_EJU4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/yKeMfk_EJU4&rel=1" /></object>

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល