ប្រភពដើមរបស់ការ៉េម គេរកឃើញនៅក្នុង ទីក្រុងរ៉ូម នៅក្នុងសតវត្សរ៍ទី៤ ។ អធិរាជរ៉ូម៉ាន
ឈ្មោះ ណឺរ៉ូ (Nero) បានបញ្ជាឲ្យគេទិញ ការ៉េមពីតំបន់ភ្នំ ហើយបញ្ជូលវាជាមួយ ផ្លែឈើដាក់
ពីលើ ។ នៅក្នុងសតវត្សរ៍ទី១៣ លោក ម៉ាកូ ប៉ូឡូ (Marco Polo) បានរៀនបច្ចេកទេសពីចិន
ដើម្បីផលិតការ៉េម និងផ្សំបញ្ជូលជាមួយទឹកដោះ ហើយបានទិញវាយកត្រឡប់ទៅ អឺរ៉ុបវិញ។

រំលងក្រោយមករូបមន្ត ធ្វើការ៉េម ការ៉េមលាយទឹកដោះគោ បានវិវត្ត និងបានត្រូវថែរក្សានៅ
ក្នុងប្រទេស អ៊ីតាលី សម័យទំនើប និងព្រះរាជវាំង ប្រទេសបារាំង ។ ការប្រើប្រាស់ការ៉េម
លាយជាមួយអំបិល ដើម្បីធ្វើឲ្យសីតុណ្ហភាពចុះទាប និងត្រួតពិនិត្យ សីតុណ្ហភាព នៃគ្រឿង
ផ្សំចម្រុះ គ្នាបង្ហាញ ពីការរកឃើញ អ្វីមួយសំខាន់ ក្នុងការច្នៃប្រឌិតការ៉េម ដូចយើងស្គាល់
សព្វថ្ងៃ ។ កាបង្កើតធុងបង្កកអំពីឈើ ជាមួយនិងប្រដាប់កូរ គឺជួយសម្រួលវា ក្នុងការផលិត។
វាជាក្រុមហ៊ុនមួយឈ្មោះ បាល់ទីម័រ (Baltimore) ដែលផលិតនិងលក់ដូរការ៉េមដុំ មុនគេនៅ
ក្នុងឆ្នាំ១៨៥១ ។ ការរកស៊ីនេះបានក្លាយ ជាំការធ្វើ ឲ្យសាយភាយនិងអាច រកប្រាក់កម្រៃបាន
ដោយណែនាំឲ្យធ្វើជាម៉ាស៊ីបង្កក ។

ហេតុការណ៍ពិត៖ ក្នុងកំឡុងសតវត្យរ៍ទី២០ សាខាផលិតការ៉េម ជាច្រើនមានទីផ្សារ ទូលំ
ទូលាយចូលទៅក្នុងផ្សារទំនើបៗ ។ ការ៉េមសាន់ដេបាន ក្លាយជា ល្បីផងដែរ ជាមួយនឹង
មនុស្សគ្រប់វ័យ ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល