ថ្វីបើបញ្ហាកូនក្រៅស្បូន អាចកើតឡើងដោយសារមូលហេតុច្រើនយ៉ាង
ក៏ដោយ ប៉ុន្ដែការរំលូតកូនជាញឹកញាប់ក៏អាចជាកត្តាមួយដែលនាំទៅរក
ការមានផ្ទៃក្រៅស្បូនផងដែរ។
ដោយសារតែបំពង់ពង (oviduct )ត្រូវស្ទះ ដូច្នេះពងដែលបានទុំនឹងមិនអាចធ្វើសម្បុកក្នុង
ស្បូនដូចធម្មតា។ ការមានកូនក្រៅស្បូនតែងកើតមានចំពោះស្រ្តីដែលធ្លាប់យកកូនចេញ
ព្រោះថាការរំលូត កូននឹងធ្វើឱ្យផ្លូវចេញចូលនៃបំពង់នាំពងមិនបានល្អដូចពេលដើម។
ការរំលូតកូនក៏ជាកត្តាមួយអាចធ្វើឱ្យមានកូនក្រៅស្បូននៅពេលក្រោយ
គ្រូពេទ្យជំនាញថ្លែងថា៖ជាធម្មតា មេជីវិតដែលបានទំនឹងធ្វើដំណើរតាមបំពង់នាំមេជីវិត ដើម្បីចូលទៅក្នុងស្បូននិងធ្វើសម្បុកនៅទីនោះ។ក្រៅពីការមិនមករដូវរយៈពេល១ទៅ២
សប្ដាហ៍ ពេលពិនិត្យផ្ទៃពោះ គ្រូពេទ្យនឹងអាចឃើញថង់ទារក(pregnancy bagss)ស្ថិតក្នុង ស្បូន។ប៉ុន្តែមានអ្នកខ្លះក៏មានបញ្ហា មេជីវិតដែលទំនិងកំពុងធ្វើដំណើរតាមបំពង់នាំមេជីវិត ទៅកាន់ស្បូនត្រូវស្ទះក្នុងបំពង់នោះ។មូលហេតុគឺអាចបណ្តាលមកពី ការរំលូតកូនច្រើនដង ពេកឬក៏រលាកបំពង់នាំមេជីវិត ធ្វើឱ្យផ្លូវនេះមិនបានល្អដូចពេល មុន ហើយមេជីវិតក៏ត្រូវ ស្ទះត្រង់ទីចង្អៀត។នៅពេលធ្វើសម្បុកមិនត្រូវទីតាំង ទារក (embryo)នោះនឹងធំឡើងរហូត ដល់កម្រិតណាមួយវានឹងផ្ដាច់សរសៃឈាមនៅត្រង់នោះបណ្ដាលឱ្យមានការហូរឈាម
ខ្លាំង នៅក្នុងស្បូនដែលអាចធ្វើឱ្យម្ដាយត្រូវស្លាប់ មួយរំពេច។
ក្រោយពីមេជីវិតឈ្មោលជួបមេជីវិតញី វានឹងទំជាប់ជញ្ជាំងស្បូន
ប៉ុន្តែ កូនក្រៅស្បូនក៏អាចកើតមានចំពោះអ្នកមានផ្ទៃពោះជាលើកដំបូងផងដែរ ដោយសារ ការរលាកត្រង់ប្រដាប់ភេទតែមិនដឹងខ្លួន។នេះមិនមែនជាប្រការចម្លែកនោះទេ តែទោះជា យ៉ាងណាក៏ដោយ វាងាយនឹងជួបប្រទះបំផុត។ហេតុនេះដើម្បីចៀសវាងការមានកូនក្រៅ
ស្បូន ស្រ្តីទាំងឡាយត្រូវតែយកចិត្តទុកដាក់ថែរក្សាប្រដាប់ភេទឱ្យបានល្អដើម្បីចៀសវាង
ការរលាក។មុនពេលចង់បានកូន គួរតែទៅពិនិត្យដើម្បី ព្យាបាលឱ្យបានត្រឹមត្រូវបើមានការ
រលាក។ ក្រៅពីនេះ ស្រ្តីទាំងឡាយគួរតែកាត់បន្ថយការរំលូតកូន។ល្អបំផុត ក្រោយពីបាត់
រដូវ៥ទៅ១០ ថ្ងៃនិងដឹងថាមានផ្ទៃពោះពេលស្ទង់ទឺកនោម អ្នកគួរទៅពេទ្យពិនិត្យផ្ទៃពោះ
ឱ្យបានម៉ត់ចត់ ដើម្បីចៀសវាងករណីកូនក្រៅស្បូនព្រោះថាមានករណីខ្លះមេជីវិតធ្វើ ដំណើរ
យឺតនិងខ្លះក៏ ធ្វើដំណើរលឿនចូលទៅកាន់ស្បូន៕
សូរីយ៉ា