CamNews

ផ្ទុះហ្គាសចេញពីជាន់ទី ១ បណ្តាលអោយអាគារ ៣ ជាន់ដួលរលំ ស្លាប់និងរបួស ជាច្រើននាក់

ចិន ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស chinadaily ដែលទើបតែបាន
ចេញផ្សាយអត្ថបទរបស់ខ្លួនអោយដឹងថា ចំនួនជនរងគ្រោះ  ដែលបានស្លាប់បាត់បង់ជីវិត
ក្រោយជួបឧបទ្ទេវហេតុ បាក់រលំអាគារកាលពីថ្ងៃអង្គារម្សិលមិញនេះ  បានកើនឡើងដល់
១១ នាក់ហើយ។

មនុស្ស ២០ នាក់ ត្រូវបានកប់ក្រោមគំនរបាក់បែក​ នៃសំណង់អាគារបាក់រលំកំពស់បីជាន់
មួយនេះ   ដែលបានកើតឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ  នាវេលាម៉ោងប្រមាណជាង
៧ និង ២៦ នាទីព្រឹក ក្នុងក្រុង  Suzhou  បន្ទាប់ពីមានការផ្ទុះនៅឯជាន់ទីមួយ  ដែលផ្តើម
ចេញពីអាហារដ្ឋានតូច   (canteen)  ។  ប្រភពសារព័ត៌មានដដែលបន្ថែមថា មនុស្ស ១១
នាក់បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ខណៈពេលដែល ៩ នាក់ផ្សេងទៀត ក៏កំពុង
សម្រាកព្យាបាលនៅមន្ទីរពេទ្យពីរផ្សេងគ្នា។

គួរបញ្ជាក់ផងដែរថា  សំណង់អាគារកំពស់ ៣ ជាន់មួយនេះ  គឺជាកម្មសិទ្ធក្រុមហ៊ុនហ្គាស
Suzhou Gas Group Co Ltd  ។    យ៉ាងណាមិញ  បើយោងតាមការតាមដានស៊ើបអង្កេត
ជំហានដំបូងអោយដឹង   មូលហេតុដែលនាំអោយ  មានការផ្ទុះចេញពីអាហារដ្ឋាននាជាន់
ទីមួយនេះ គឺបណ្តាលមកពី  ការលេចធ្លាយហ្គាស  ដែលជាហេតុធ្វើអោយសំណង់អាគារ
កំពស់ ៣ ជាន់នេះ ដួលរលំ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ chinadaily