ភ្នំពេញ ៖ ស្រ្តីម្នាក់បានស្លាប់ បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម ខណៈដែលស្រ្តី រងគ្រោះ បានជិះម៉ូតូឌុប ហើយត្រូវ រថយន្តហ៊ីណូមួយគ្រឿង បើកបរបុកពីក្រោយពេញទំហឹង រួចកិនធ្លាយពោះវៀន នៅមុខរោងចក្រ ស័ង្កសី តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៥និង៥០ នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ ។

យោងតាមសេចក្តី រាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីដែលស្លាប់ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ មានឈ្មោះ តូច អូន អាយុ៤៥ ឆ្នាំ ជាអ្នកលក់នំក្រូច នៅផ្សារតាខ្មៅ មានលំនៅឋាន ក្នុងភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែក អ្នករត់ម៉ូតូឌុប ដែលដឹកស្រ្តីរង គ្រោះ បានគេចខ្លួនបាត់ផងដែរ ។

សាក្សីនៅកន្លែង កើតហេតុ បាននិយាយថា ស្រ្តីរងគ្រោះ ជិះម៉ូតូក្នុងទិសដៅពីតាខ្មៅ ចូលមកភ្នំពេញ ពីមុខ និងស្របទិសជាមួយ រថយន្តបង្ក ស្រាប់តែមានម៉ូតូមួយ គ្រឿងទៀត បានបើកវ៉ាម៉ូតូ ដែលស្រ្តី រងគ្រោះជិះ បណ្តាលឲ្យដៃចង្កូតគ្នា ហើយដួលខ្ទាត ស្រ្តីរងទៅ កណ្តាលថ្នល់ ក៏ត្រូវ រថយន្តធុនធំ ដឹកថ្មមួយគ្រឿង ម៉ាកហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ 3A-1829 បានបើកបរពីក្រោយ ក៏បណ្តាលឲ្យ កិនស្រ្តីរងគ្រោះចំពីលើ ធ្លាយពោះវៀន ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។

ចំណែករថយន្តបង្កហេតុត្រូវបានសមត្ថកិច្ច ឃាត់បានភ្លាមៗតែម្តង និងអ្នកបើកបររថយន្តបានរត់គេច ខ្លួនបាត់ស្រមោលតែម្តង ។

បច្ចុប្បន្ន ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរណ៍ ខណ្ឌមានជ័យ បានសហ ការជាមួយ និងនគរបាលជំនាញ វាស់វែងនាំយករថយន្តបង្កហេតុ និងម៉ូតូរបស់ជនរងគ្រោះទៅ រក្សា ទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ចាត់តាមនិតីវិធីច្បាប់ ។ ចំណែកស្រ្តីរង គ្រោះ ត្រូវបានប្រគល់ជូនទៅក្រុម គ្រួសារយកទៅធ្វើបុណ្យ នៅលំនៅឋាន ក្រុងតាខ្មៅ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល