CamNews

នាយឧត្តមសេនីយ៍ នេត សាវឿន សន្យាតាមចាប់ឧក្រិដ្ឋជនជិត ២ពាន់នាក់ ដែលកំពុងលាក់ខ្លួននៅកម្ពុជា

(ភ្នំពេញ)៖ នៅចំពោះមុខសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងសន្និបាតបូកសរុបលទ្ធផល ការងារក្រសួង មហាផ្ទៃ កាលពីម្សិលមិញ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្តេជ្ញាតាមចាប់ឧក្រិដ្ឋជនជិត២ពាន់នាក់ ដែលជាមុខសញ្ញានៅសេសសល់ កំពុងលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។

លោក នេត សាវឿន បាននិយាយថា «មុខសញ្ញាដែលសេសសល់នេះ គឺជារឿងយូរហើយ ប៉ុន្តែមកទល់ម៉ោងនេះយើងដោះស្រាយ មិនបានតាមគម្រោងប្តេជ្ញាចិត្តរបស់ អគ្គស្នងការដ្ឋាន យើងខ្ញុំខំពុះពាថា នៅក្នុងឆ្នាំនេះ យើងត្រូវតែបញ្ចប់រឿងនេះ»។

លោកនាយឧត្តមសេនីយ៍បានបន្ថែមថា «មុខសញ្ញាសេសសល់ទូទាំងប្រទេសសរុបមកវិញជិត២ពាន់នាក់ មុខសញ្ញាសេសសល់ ទាំងនេះបានប្រព្រឹត្តសកម្មភាពរួចហើយ ឧទាហរណ៍ដូចជាករណីប្លន់៥នាក់ យើងចាប់បាន៣នៅសល់២នាក់ ដូច្នេះអ្នកនៅសល់នេះ យើងប្រើពាក្យថាមុខសញ្ញាសេសសល់ ដែលយើងត្រូវដំណើរការស៊ើបអង្កេត និងតាមចាប់»។

របាយការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌក្នុងប្រទេសកម្ពុជា បានកើតឡើងចំនួន ២.៧០៩លើក ប៉ុន្តែចុះ៤ភាគរយ ស្មើនឹង១០៥លើក បើធៀបនឹងឆ្នាំ២០១៤។ ចំណែកការបង្រ្កាបបទល្មើសទាំងនេះវិញ មានត្រឹមតែ២.១៤១ករណី ក្នុងនោះមានឃាត់ខ្លួនជនសង្ស័យចំនួន៣.០៥២នាក់ ដែលមានឧក្រិដ្ឋ ៧០៥នាក់ និងមជ្ឈិម ២.៣៤៧នាក់។ ទោះជាយ៉ាងនេះក្តី ឧក្រិដ្ឋជននៅសេសសល់ បានកើនឡើងជាបន្តបន្ទាប់។

លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា ក្រៅពីមុខសញ្ញាដែលបង្រ្កាបបានទាំងនោះក៏មានមុខសញ្ញាជាច្រើនទៀត ដែលមានដីកាតាមចាប់ខ្លួន ដែលមានរហូតដល់ ជាង១៣០០០នាក់ ក្នុងនោះពួកឧក្រិដ្ឋជនប្លន់ប្រដាប់អាវុធ មានជិត៧ពាន់នាក់ ហើយថាក្នុងចំណោម១៣០០០នាក់នោះ មានរូបថតតែ៨០០នាក់ទេ ។

លោកជំរុញឱ្យ សមត្ថកិច្ចជំនាញខាងព្រហ្មទណ្ឌ និង សមត្ថកិច្ចមូលដ្ឋាន ត្រូវដោះស្រាយ ស៊ើបអង្កេត និងស្វែងរករូបថតជនឧក្រិដ្ឋ ដែលសេសសល់ទាំងនោះ ដើម្បីងាយស្រួលនៅក្នុងការតាមចាប់ខ្លួន៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី