(ក្រុងម៉ូនិច)៖ ក្រុមបាល់ទាត់ខ្លារខិន Bayern Munich នឹងកាត់សេចក្តីចាញ់ឈ្នះម៉ោង ២៖០០នាទីរំលងអាធ្រាត្រនេះ ពេលជួបទទួលស្វាគមន៍ក្រុមភ្ញៀវ RasenBallsport Leipzig ក្នុងការប្រជែងយកតំណែងកំពូលតារាងនៃក្របខណ្ឌ កំពូលអាល្លឺម៉ង់ Bundesliga ខណៈដែលក្រុមទាំងពីរមាន ៣៦ពិន្ទុស្មើគ្នា។

តែយ៉ាងណាក៏ដោយ ប្រសិនបើម្ចាស់ផ្ទះ Bayern Munich លេងបានត្រឹមស្មើនោះ នោះក្រុមក្រុមការពារតំណែងជើង ឯកមួយនេះ នឹងបន្តឈរនៅកំពូលតារាងដដែល ព្រោះមានគ្រាប់ស៊ុតបញ្ចូលទីគេបាន៣៥គ្រាប់គ្រាដែល Leipzig ស៊ុតបញ្ចូលទី៣១គ្រាប់ ឆ្លងកាត់១៥ ឈ្នះ១១ ស្មើ៣ និងចាញ់ ១ដងដូចគ្នាក្នុងរដូវកាលថ្មីឆ្នាំ២០១៦-២០១៧នេះ។

Leipzig ដែលក្រុមដែលទើបតែឡើងមកលីគលំដាប់ទី២ ក្នុងរដូវកាលថ្មីនេះទេ តែក្រុមចំណូលថ្មីមួយនេះឡើងកប់ កំពូលតារាងតែម្តង និងអាចឈានដល់ឈ្នះពាននេះ ដូច Leicester City របស់អង់គ្លេសក៏ថាបាន ខណៈដែល Bayern Munich នឹងមិនភ្លាត់ឡើយក្នុងទឹកដីនៃពហុកីឡដ្ឋាន Allianz Arena របស់ខ្លួនសប្តាហ៍ទី១៦មុនសម្រាកថ្ងៃ បុណ្យ Merry Christmas ចុងសប្តាហ៍នេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង