ភ្នំពេញ ៖ រដ្ឋាភិបាលបានសម្រេចចិត្តសាងសង់ដំបូលផ្សារច្បារអំពៅ បន្ទាប់ពីមានការស្នើរសុំពីអ្នកលក់ ក្រោយមានភ្លើងឆាបឆេះយ៉ាងខ្លាំងកាលពីសប្តាហ៍មុន ដែលបានបំផ្លាញតូបរបស់ពួកគេ ។

កាលពីយប់ថ្ងៃព្រហស្បតិ៍ បានបង្កឲ្យមានអគ្គីភ័យឆាបឆេះ នៅផ្សារច្បារអំពៅ ក្បែរស្ពានព្រះមុនីវង្ស ។ គួរបញ្ជាក់ឲ្យដឹងថា មានតូបចំនួន ៦៤៦ ដែលត្រូវបានបំផ្លាញទាំងស្រុង ។

ហើយកាលពីថ្ងៃអាទិត្យ មានអ្នកលក់ចំនួន ៦០០ នាក់ ដែលធ្វើការស្នើសុំដល់រដ្ឋាភិបាល ដើម្បីសាងសង់ដំបូលថ្មីសម្រាប់ពួកគេ ។ ហើយកាលពីថ្ងៃអង្គារពេលល្ងាច លោក ឃួង ស្រេង អភិបាលខេត្តភ្នំពេញបានធ្វើដំណើរទៅកាន់ផ្សារច្បារអំពៅ ដើម្បីជួបជាមួយអ្នកលក់ និងស្វែងរកដំណោះស្រាយ ។

លោក ឃួង ស្រេង បានថ្លែងថា ការស្នើរសុំដើម្បីសាងសង់ដំបូលថ្មីឡើងវិញ គឺត្រូវបានអនុញ្ញិតដោយ សម្តេចតេជោ ហ៊ុនសែន ។

ប្រភពដដែលបានបន្តថា ទីតាំងរបស់អ្នកលក់នឹងនៅតែរក្សាដូចដើម ហើយគ្មាននរណាម្នាក់អាចរំលោភយកទីតាំងរបស់អ្នកលក់ផ្សេង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes