(ភ្នំពេញ)៖ ស្របពេលដែលគេហទំព័រ Khmertalking បានធ្វើការចុះផ្សាយ ដោយបានដាក់ចំណងជើងធំៗថា «តារាចម្រៀងលោក នី រតនា ត្រូវបានអ្នកសិល្បៈរៀមច្បង បង្ហើបថា ចូលចិត្តធ្វើចរិតតួឯក!» ចេញផ្សាយកាលពីពេលថ្មីៗនេះ ស្រាប់តែសាមីខ្លួនផ្ទាល់ លោក នី រតនា បានចេញមុខប្រតិកម្មចំពោះការចោទប្រកាន់នេះថា «លោកជាមនុស្ស មិនមែនជាទេវតាឡើយ ហើយក៏មិនអាចតម្រូវតាមចិត្តមនុស្សគ្រប់គ្នាបានដែរ!»។

តារាចម្រៀងប្រុស របស់ផលិតកម្មហង្សមាស និងម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «Cambodian Idol» រដូវកាលទី១ លោក នី រតនា បានលើកឡើងថា «មនុស្សមិនមែនទេវតា ខ្ញុំមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ ហើយមនុស្សដែលច្រណែនឈ្នានីស អ្នកដទៃ គឺតែងតែស្ពាយនូវសេចក្ដី ក្ដៅក្រហាយជាប់ខ្លួនជានិច្ច ខ្ញុំមិនខ្វល់ថា អ្នកឯងគិតអ្វីចំពោះខ្ញុំនោះទេ!»។

តារាចម្រៀងពន្លកថ្មី លោក នី រតនា បានបន្ថែមទៀតថា «រឿងដែលសំខាន់ គឺខ្ញុំដឹងថាខ្លួនខ្ញុំរាល់ថ្ងៃ កំពុងតែធ្វើអ្វីហើយ ហើយក៏មិនមែនជាអំពើមិនល្អ នោះដែរ ! កុំដើម្បីតែផលប្រយោជន៍ខ្លួនឯង ធ្វើឲ្យគេក្ដៅក្រហាយនោះអី ឈប់បានឈប់ទៅ!»។

សូមបញ្ជាក់ថា ប្រតិកម្មឆ្លើយតបពីសំណាក់តារាប្រុស លោក នី រតនា ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការទម្លាយ ពីអ្នកសិល្បៈរៀមច្បងថា តារាចម្រៀងវ័យក្មេងរូបនេះ ចូលចិត្តធ្វើចរិតតួឯក ដែលជាកាយវិការមួយពុំគប្បីនោះឡើយ ខណៈកន្លងមក នី រតនា ធ្លាប់បានដាក់ក្រិតក្រមយ៉ាងដាច់អហង្កា លើតំលៃខ្លួន គឺចាប់ពី៩០០ដុល្លារ សម្រាប់ការច្រៀងក្នុងកម្មវិធីមង្គលការ និងច្រៀងត្រឹមតែ៦បទ គឺចប់ មិនអាចច្រៀងលើសពីហ្នឹងបានទេ ហើយបើតម្លៃត្រឹមតែ៧៩៩ដុល្លារ ក៏លោកមិនអាចចេញច្រៀងបានដែរ ព្រោះលោកជាម្ចាស់ពានកម្មវិធី លំដាប់ពិភពលោក ហើយមានផលិតកម្មត្រឹមត្រូវ មិនមែនអ្នកចម្រៀងប្រឡងដូចមុនទៀតឡើយ៕

- នី រតនា ត្រូវបានអ្នកសិល្បៈរៀមច្បង បង្ហើបថា ចូលចិត្តធ្វើចរិតតួឯក

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង