ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាម សេចក្តីរាយការណ៍ ពីទំព័រ សារព័ត៌មានក្នុងស្រុក ប្រទេស ជប៉ុន រាយការណ៍ អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៣ នាក់ បានស្លាប់បាត់បង់ ជីវិត ខណៈ រាប់រយនាក់ ផ្សេងទៀត បានធ្លាក់ខ្លួនឈឺ ក្រោយពីរលកកំដៅ ក្តៅហួតហែង បានវាយប្រហារ មក លើប្រទេសនេះ កាលពីថ្ងៃចុង សប្តាហ៍ កន្លងទៅ ។

លោកយាយ វ័យ ៩៤ ឆ្នាំ ត្រូវបានសេចក្តីរាយការណ៍ អោយដឹងថា បានស្លាប់បាត់បង់ជីវិតនៅឯខេត្ត Nagaoka ក្រោយពីលោកយាយ ដួលសន្លប់ នៅឯផ្ទះរបស់គាត់ វេលាម៉ោង ៤ ល្ងាច នេះបើយោង តាមកាសែត ជប៉ុន Kyodo ក្រោយពីបានដកស្រង់ សម្តីមន្រ្តី ពន្លត់អគ្គីភ័យ ក្នងស្រុកម្នាក់អោយដឹង ថាលោកយាយ ខាងលើ បានស្លាប់បាត់បង់ជីវិត ទំនង មកពីអាកាសធាតុ ក្តៅហែងខ្លាំងពេក ។

ទីភ្នាក់ងារ ឧតុនិយម ប្រទេសជប៉ុនអះអាងអោយដឹងថា កាលពីអំឡុង ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ប្រទេសជប៉ុន រងនូវ ការកើនឡើង រលកកំដៅ ក្តៅជាខ្លាំង ខណៈតំបន់ខ្លះ អាកាសធាតុ ក្តៅកើន ដល់ទៅ ៣០ អង្សា ខណៈតំបន់ខ្លះទៀត កើនសីតុណ្ហភាព កំដៅក្តៅខ្លាំង ដល់ទៅ ៣៦,៣ អង្សា ស្របពេលដែល បណ្តាកន្លែង ច្រើនជាង ២៥ កន្លែងផ្សេងទៀត សេចក្តីរាយការណ៍ បញ្ជាក់បាន អោយដឹងថា កើនឡើង លើសពី ៣៥ អង្សាទៅទៀត ។

របាយការណ៍ បញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅ មនុស្ស ២ នាក់ បានស្លាប់ ខណៈ ច្រើនជាង ២៥០ នាក់ផ្សេងទៀត ត្រូវបាននាំខ្លួនទៅសម្រាកនៅ មន្ទីរពេទ្យ ក្រោយមានការវាយប្រ ហារ ដោយរលកកំដៅ ក្តៅខ្លាំងពេក ៕

បញ្ជាក់ ៖ ទន្ទឹមនឹងគ្នានេះ អាកាសធាតុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ រលកកំដៅ កើនឡើងកំដៅ ក្តៅខ្លាំង គួរអោយកត់ សម្គាល់ ដូច្នេះ ត្រូវមានការប្រុងប្រយ័ត្ន អោយបានខ្ពស់ ទាំងអស់គ្នាណា៎ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ