CamNews

យន្តហោះ Cathay Pacific រង្គោះរង្គើ ក្រោយពីលុត ព្យាយាម នាំយក កាំបិត ដាក់ជាប់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ យន្តហោះក្រុមហ៊ុន អាកាសចរណ៍ Cathay Pacific ត្រូវបានបង្ខំអោយលុបចោល ជើងហោះហើររបស់ខ្លួន ពីទី  ក្រុង  ឡុងដ៍ ប្រទេស អង់គ្លេស ទៅកាន់  ទី ក្រុង ហុងកុង ប្រទេសចិន បន្ទាប់ពីលុតបើកយន្តហោះម្នាក់ ត្រូវ បានចាប់   ឃាត់ខ្លួន ខណៈលោក បានព្យាយាម នាំយកកាំបិត ជាប់នឹងខ្លួនរបស់លោក ដោយដាក់នៅក្នុង វ៉ាលី ផ្ទាល់ខ្លួន ។

ជនសង្ស័យជាពីលុត ពុំទាន់បានបញ្ជាក់អត្តសញ្ញាណមួយនេះ ត្រូវ   បានឃាត់ខ្លួន អំឡុងពេលដែល មានការត្រួតពិនិត្យសុវត្ថិភាព ខណៈ  ជើងហោះ  ហើរ ហៀបនឹងហោះ  ចេញ នាយប់ថ្ងៃសៅរ៍ នេះបើ យោងតាមសម្តីមន្រ្តីប៉ូលីស ផ្លូវការ ចេញសេចក្តីថ្លែងការណ៍ នាព្រឹកថ្ងៃច័ន្ទ ដើមសប្តាហ៍បន្ទាប់ ។

វេលា    ម៉ោង   ២១ និង   ១០ នាទី យប់ មន្រ្តីប៉ូលីស ប្រចាំការ  នៅ  ឯ  អាកាស យានដ្ឋានអន្តរជាតិ Heathrow បានទូរស័ព្ទហៅមន្រ្តីពាក់ព័ន្ធ  ផ្សេងទៀត   អោយចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យ សុវត្ថិភាព ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ពីលុត រូប   នេះ  បន្ទាប់មក ត្រូវបានបញ្ជូនទៅ កាន់មន្ទីរឃុំឃាង នៅឯស្នងការប៉ូលីសជាតិ ខណៈក្រោយមក លោកត្រូវបានអនុញ្ញាតអោយនៅក្រៅ ឃុំ មុននឹងវិលត្រលប់មកទីនេះ ម្តងទៀត អំឡុងខែ ឧសភា ដើម្បីធ្វើការស៊ើបអង្កេត ។

ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ដែលមានស្នាក់ការកណ្តាល នៅ  ទីក្រុង ហុងកុង ប្រាប់ភ្នាក់ ងារសារព័ត៌មាន ស៊ីអិនអិន តាមរយៈសារអេឡិចត្រូនិចអោយដឹងថា បើទោះជាខ្លួន មានកិច្ចសហកា រណ៍ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធក៏ដោយចុះ ប៉ុន្តែចំពោះ ព័ត៌មានលម្អិត ពុំទាន់   អាចបញ្ជាក់បាននៅ ឡើយទេ ខណៈករណីលើកនេះ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ ។

ក្រុមហ៊ុនអាកាសចរណ៍ដដែល ក៏បានធ្វើការសុំអភ័យទោស ទៅដល់ក្រុមអ្នកដំណើរទាំង ២៦២ នាក់ ធ្វើដំណើរលើយន្តហោះជើងហោះហើរ CX254 ដែលទទួលរងនូវការលុបចោល    កាលពីពេលកន្លង ទៅ។ គួររំឮកថា ក្រុមអ្នកដំណើរទាំងអស់ បានរង់ចាំ នៅនឹងកៅអី លើ    យន្ត ហោះ មួយគ្រឿងនោះ អរស់រយៈពេលច្រើនជាង ២ ម៉ោង មុននឹងមានសេចក្តីសម្រេចផ្លូវការ ថាលុបចោលជើងហោះហើរ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន