នៅពេលដែល រាងកាយ ឈានចូលដល់ វ័យចាស់ជរា កីឡាដែល ពួកគាត់ជ្រើស រើសលេងភាគ ច្រើនគឺជា ការដើរយឺតៗ ឬកីឡា ដែលមិនសូវ ប្រើកំលាំងខ្លាំង ។ តែតាយាយ មួយគូរខាងក្រោម នេះ ពិតជា ចំលែកពីគេមែន ។

តាយាយ មួយគូរនេះ គាត់រស់នៅឯ ខេត្ត LuoYang ប្រទេសចិន ដែលពួកគាត់ ទាំង ២ មានអាយុ ៨០ ប្លាយទៅហើយ តែពួកគាត់ អាចលេងបាល់ទាត់ បានដូចក្មេងអញ្ចឹង ។ លោកតា ដែលជាស្វាមី ឈ្មោះ Binghui ចំណែកលោកយាយ ជាភរិយាឈ្មោះ Zhong Xiuhua ។ ទាំងយាយនិងតា ចូលចិត្ត បាល់ទាត់ណាស់ ហើយលោកតា និងលោកយាយ តែងតែយក បាល់ទៅលេង នៅសួនច្បារទុកជា ការហាត់ប្រាណ ជានិច្ច ។ មិនត្រឹមតែ ប៉ុណ្ណោះលោកតា លេងបាល់ ជាមួយនិង ក្មេងៗជំទង់ ទៀត ផង ។

ក្រោយពី ដំណឹងនេះ បានលេចលឺ ទៅដល់ អ្នកកាសែត ក៏មកចុះ ព័ត៌មានពី ពួកគាត់ហើយ ត្រូវ បានប្រជាជន ចិនកោតសរសើរ ពួកគាត់ ជាច្រើន ។ មិនត្រឹមតែ ប៉ុណ្ណោះ គាត់ក៏ក្លាយជា គំរូបមួយ ដ៏ល្អសំរាប់ ក្មេងជំនាន់ ក្រោយៗផងដែរ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14