CamNews

ភ្ញាក់ផ្អើលពេញបណ្ដាញ Facebook ជាថ្មីថា លោកតា ភារម្យ ប្រាជ្ញ ឈួន ទទួលមរណភាព

ភ្នំពេញ៖ លើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ បាននាំគ្នាផ្សព្វផ្សាយព័ត៌មានអកុ សលជាថ្មីម្តងទៀត ដោយអះអាងថា កវីជើងចាស់ចាប៉ីដងវែង លោកតាភារម្យ ប្រាជ្ញ ឈួន ទទួលមរណភាពហើយត្រូវបានគេបង្ហោះតៗគ្នាព្រោងព្រាត ។

ដំណឹងអកុសលនេះ ធ្លាប់ត្រូវបានក្រុមអ្នកលេង Facebook នាំគ្នាផ្សព្វផ្សាយ និងចែករំលែកបន្តគ្នារួចម្តងមកហើយ កាលពីពេលកន្លងទៅ ។

លោក ប្រាជ្ញ ឆាត ជាកូន បានប្រាប់គេហទំព័រកម្សាន្ត LookingTODAY ឲ្យដឹងនៅព្រឹកថ្ងៃនេះថា លោកតា ប្រាជ្ញ ឈួន មានសុខភាពល្អធម្មតា ហើយរូបលោកជាកូនកំពុងដឹក លោកតាទៅសុំសីល នៅវត្តស្រម៉រ ស្ថិតក្នុងភូមិស្រម៉រ ឃុំក្វាវ ស្រុកត្រាំង ខេត្ត តាកែវ ជាវត្តស្ថិតនៅក្បែរផ្ទះ ។

បើទោះបីជាយ៉ាងណា ជាមួយនិងភាពជរា ដោយបច្ចុប្បន្នលោកតា ប្រាជ្ញ ឈួន មានជន្មាយុ៨០ឆ្នាំ ទៅហើយនោះត្រូវលោក ប្រាជ្ញ ឆាត ជាកូន បានអះអាងថា លោកតា ប្រាជ្ញ ឈួន ដែលជាអ្នកចម្រៀងចាប៉ីដងវែង ដ៏ល្បាញល្បីនៅកម្ពុជា ហាក់មានសុខភាពរាងទ្រុឌទ្រោម ពោលសុខភាពមួយថ្ងៃកាត់មួយថ្ងៃកោ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល