នគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃចន្ទ បានចាប់ខ្លួនជនជាតិចិនជាង ៥០ នាក់ដែលសង្ស័យថាបានរកស៊ីភ្នាល់ល្បែង តាមអ៊ីនធឺណិតខុសច្បាប់ នៅក្នុងក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ឯក ប៊ុន ណាំអៀង ស្នងការរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា មន្ត្រីរបស់លោកបានសហការ ជាមួយមន្រ្តីកងរាជអាវុធហត្ថក្រុង បានចូលឆ្មក់ផ្ទះសំណាក់ពីរ នៅឃុំប៉ោយប៉ែតដែលកំពុងដំណើរការល្បែង តាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់។

លោកបានកត់សម្គាល់ថា ការវាយឆ្មក់ដែលដឹកនាំដោយលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត បានចាប់ផ្ដើមឡើងពីព្រឹកព្រលឹមរហូតដល់ម៉ោង ៣ រសៀលថ្ងៃចន្ទ។

លោក ណាំអៀង បាននិយាយថា ”យើងបានចាប់ខ្លួនជនជាតិចិនជាង ៥០ នាក់ ក្នុងនោះមានស្រី ៥ នាក់ ហើយយើងបានរឹបអូសគ្រឿងបរិក្ខាមួយចំនួន ដែលត្រូវបានប្រើសម្រាប់ប្រតិបត្តិការ លេងល្បែងតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់នេះ” ។

លោកបានកត់សម្គាល់ឃើញថា មន្រ្តីកងរាជអាវុធហត្ថបានចាប់ខ្លួនជនជាតិចិន ប្រហែល ១០ នាក់ នៅក្នុងផ្ទះសំណាក់មួយ និងជាង ៤០ នាក់ទៀតនៅក្នុងផ្ទះសំណាក់មួយផ្សេងទៀត៕

ប្រភព ៖ khmertimes