CamNews

រត់​​ចូល​ផ្ទះ​កំពុង​ឆេះ ​សង្គ្រោះ​ស្រា​​បៀ បើ​ទោះ​ខ្លួន​ពិការ​ជើង

បុរស​ពិការ​ជើង​ម្នាក់​នៅ​រដ្ឋ Georgia អាមេរិក ត្រូវបាន​គេ​ជួយសង្គ្រោះ​ក្នុងករណី​អគ្គីភ័យ ប៉ុន្ដែ​ក្រោយមក គាត់​បែរជា​ត្រឡប់ទៅផ្ទះ​ដែល​កំពុង​ឆេះ​នោះ​វិញ ដើម្បី “សង្គ្រោះ” ស្រា​បៀ។

​បុរស​ដែល​មិន​ខ្លាច​ស្លាប់ ឈ្មោះ Walter Serpit

បុរស​ខាងលើ មាន​ឈ្មោះថា Walter Serpit ត្រូវបាន​ក្រុម​ពន្លត់អគ្គីភ័យ​ជួយសង្គ្រោះ​ទាន់ពេល​ ចេញ​ពីផ្ទះ​កំពុង​ឆេះ កាលពី​ថ្ងៃទី ២៤កន្លងទៅ។ បើទោះជា​អណ្ដាតភ្លើង​បាន​លេប​ត្របាក់ បំផ្លាញ​ទ្រព្យសម្បត្តិ​ទាំងស្រុង​របស់​គ្រួសារ​គាត់ ប៉ុន្ដែ ក្រោយមក គាត់​នៅតែ​សម្រេចចិត្ត​វិល​ត្រឡប់មកផ្ទះ​ដែល​កំពុង​ឆេះ​នោះ ដើម្បី​សង្គ្រោះ​របស់​មួយ​ដែលមាន​តម្លៃ​ចំពោះ​គាត់ នោះ​គឺ​ធុង​ស្រា​បៀ Bud Light នៅក្នុង​ទូរ​ទឹកកក។

នៅលើ​កញ្ចក់​ទូរទស្សន៍ WTVM បុរស​ឈ្មោះ Serpit នេះ ថ្លែងថា ៖ “ខ្ញុំ​បាន​ប្រាប់​ឱ្យ​ពួកគេ​នាំក្មេងៗ និង​របស់របរ​ចេញទៅ​មុន ព្រោះ​ខ្ញុំ​ជា​មនុស្ស​ញៀន​នឹង​ស្រា​បៀ ដូច្នេះ​ខ្ញុំ​ត្រូវ​ព្យាយាម​ចូល​ទៅយក​ស្រា​បៀ​ទាំងនោះ​ចេញមកក្រៅ​ឱ្យ​ទាល់តែ​បាន” ។

សកម្មភាព​របស់ Serpit ពិតជា​ចម្លែក និង​គ្រោះថ្នាក់​ខ្លាំងណាស់ ព្រោះ​គាត់​ជា​មនុស្ស​ពិការ​ជើង និង​ត្រូវ​ប្រើ​ឈើ​ច្រ​ត។ ប៉ុន្ដែ​គាត់​និយាយ​ដោយ​សប្បាយចិត្ត​ថា គាត់​មាន​សំណាងល្អ បាន​រួច​ពី​ក្ដី​មរណា​ក្នុង​គ្រោះថ្នាក់​អគ្គីភ័យ​នេះ។

តាម​ការសន្និដ្ឋាន​ដំបូង មូល​ហេតុដែល​នាំឱ្យមាន​អគ្គីភ័យ​ខាងលើនេះ ត្រូវបាន​គេ​ឱ្យដឹងថា គឺ​ដោយសារ​ម៉ាស៊ីនទឹក​ក្ដៅ និង​ទឹក​ត្រជាក់។

<object style="display: block; margin-left: auto; margin-right: auto;" width="471" height="404" data="http://www.youtube.com/v/R62UwlA8u14&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/R62UwlA8u14&rel=1" /></object>

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍​ ៖

អាគារកំពស់ ៣៧ជាន់ ដុតរំលាយរថយន្ដ Jaguar XJ

បាញ់ខុសបច្ចេកទេស ធ្លាក់មីស៊ីលចូលនាវាចម្បាំងខ្លួនឯង ឆេះហុយពេញទឹក

រូមភេទអស់កម្លាំងពេក​ ស្រីស្នេហ៍លួចកាត់ ប្រដាប់ភេទទៅបាត់

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Metro