ព័ត៌មានអន្តរជាតិ ៖ ពីលុត បើកយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ប្រទេស ទួរគី បានធ្វើអោយមាន ភាពភ្ញាក់ផ្អើល និងជ្រួលច្របល់ទូទាំងអាកាសយានដ្ឋានអន្តរជាតិ Viennaកាលពីព្រឹកថ្ងៃសុក្រម្សិល មិញនេះ ដោយកម្លាំងសមត្ថកិច្ច បានដាក់ពង្រាយកម្លាំងការពារកម្រិតខ្ពស់ភ្លាមៗ នៅអាកាសយាន ដ្ឋាន ក្រោយពីលុតច្រឡំប្រកាសអាសន្ន ថាមានករណី ប្លន់យន្តហោះ ។

ប្រភពសារព័ត៌មានពីទំព័រ អាស៊ីវ័ន អោយដឹងថា កំហុសឆ្គង អមមកជា មួយ នឹងការប្រកាសអាសន្ន ព្រមានបន្ថយសម្ពាធយន្តហោះ ក៏ដូចជា កាលមិនឆ្លើងឆ្លងតាមរយៈវិទ្យុទាក់ទង ពីបន្ទប់អ្នកបើកបរ យន្តហោះ បានញ៉ាំងអោយយន្តហោះប្រដេញពីរគ្រឿង ហោះ ទៅ អម យន្តហោះខាងលើ ប្រភេទ Boeing 737 រួចចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Vienna ប្រទេស អូទ្រីស ។

គួររំឮកថា យន្តហោះដឹកអ្នកដំណើរមួយនេះ ហោះពីទីក្រុង Frankfurt ឆ្ពោះទៅកាន់ទីក្រុង Istanbul ក្នុងនោះក្រុមអ្នកដំណើរមានភាពភ័យស្លន់ស្លោ និងរន្ធត់ជាខ្លាំង នៅពេលដែលបានឃើញម៉ាសមុខ អុកស៊ីសែនធ្លាក់ចុះចេញពីពិដាន បន្ទាប់ពីយន្តហោះ បានជួបនឹងបញ្ហាចុះសម្ពាធជាខ្លាំង ។

ពីលុតជាអ្នកបើកយន្តហោះមួយគ្រឿងនេះ ដែលបានស្នើអោយមានការចុះចតជាបន្ទាន់ និងទាំងអា សន្ននោះ ជាក់ស្តែង គាត់បានប្រព្រឹត្តិកំហុសឆ្គងដោយចៃដន្យ ពោល ប្រកាស អាសន្ន ថាយន្តហោះ មានករណីប្លន់ ខណៈជាការឆ្លើយតបទៅនឹងជំនួបបញ្ហា យន្តហោះចុះសម្ពាធ ខាងលើ នេះបើយោង តាមសេចក្តីអះអាងរបស់មន្រ្តីប៉ូលីស នៅលើគេហទំព័រសារព័ត៌មាន Kurier ។

អាជ្ញាធរប្រចាំអាកាសយានដ្ឋាន បានច្រានចោល ករណីប្រកាសអាសន្ន ថាយន្តហោះមានករណីប្លន់ បន្ទាប់ពីយន្តហោះ ចុះចតបានរយៈពេល ៤០ នាទី ក្នុងនោះ កម្លាំង សន្តិសុខដែលបានដាក់ពង្រាយ នោះក៏ត្រូវបានបំបែកក្រុមភ្លាមៗដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន