ព័ត៌មានកីឡា ៖ ស្ដេចប្រដាល់ជនជាតិហ្វីលីពីនដ៏ល្បីឈ្មោះ រន្ទឺក្នុងទឹកដីអាស៊ីគឺ ប៉ាក់គីអៅ បានចួលខ្លួនក្នុងសន្និសិតការសែតកាលពីម្សិលមិញថា រូបលោក នឹងចូលនិវត្ដនៅក្នុងឆ្នាំក្រោយនេះហើយ ដោយឡែកមុនពេលចូលនិវត្ដនេះ គឺលោក នឹងជ្រើសរើសដៃគូរ តែមួយការប្រកួតទៀតប៉ុណ្ណោះ។

ប៉ាកគីអៅ បានថ្លែងក្នុងសន្និសិតការសែតថា " ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយ មកទល់ពេលនេះ ពីព្រោះខ្ញុំបានប្រលូកក្នុងវិស័យជាកីឡាករ អស់រយៈពេល ដល់ទៅជាង ២០ឆ្នាំមកហើយ ខ្ញុំបានប្រកាសជាសាធារណៈ ហើយថា ខ្ញុំនឹងជ្រើសរើសដៃគូរប្រកួតត្រឹមតែម្នាក់ទៀត ប៉ុណ្ណោះ ប៉ុន្ដែមិនមែនជា Floyd ដែលជាគូរចាស់នោះទេ ហើយម្យ៉ាងវិញទៀត បើទោះបីជាគាត់ ជ្រើសរើស Floyd ក៏មិនប្រាកដថា គាត់នឹងវិលត្រលប់មកប្រកួតវិញដែរ " ។

ការសម្រេចចិត្ដដើរចេញពីអាជីពជាកីឡាករនេះ ប៉ាក់គីអៅ ត្រូវបានបញ្ជាក់ថា រូបលោកត្រូវឈរឈ្មោះជាបេក្ខជន បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដប្រចាំប្រទេសហ្វីលីពីន នាឆ្នាំខាងមុខ ដែលជាកាតព្វកិច្ចសំខាន់បំផុត សម្រាប់ប្រទេស។ ហើយរឿង ដែលនឹងជ្រើសរើសដៃគូរប្រកួតបន្ដ រូបលោក មិនទាន់បានបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយទេ ថាជាកីឡាករណាម្នាក់ ប៉ុន្ដែកន្លងមកធ្លាប់មានដំណឹងថា កីឡាករ អាចជ្រើសរើសកីឡាករ Amir Khan ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ china