(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានប្រកាសថា ការធ្វើតេស្តគ្រាប់មីស៊ីលផ្លោងចុងក្រោយនេះ គឺជាការត្រៀមកម្លាំង ដើម្បីវាយប្រហារទៅលើមូលដ្ឋានទ័ពនានារបស់សហរដ្ឋអាមេរិក នៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូង ខណៈដែល ប្រតិបត្តិការទាំងមូលត្រូវបានបញ្ជា និងតាមដានដោយផ្ទាល់ពីមេដឹកនាំកំពូលលោក គីម ជុងអ៊ុន។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ សហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប, អាមេរិក, កូរ៉េខាងត្បូង និងជប៉ុន បានចេញមុខ ថ្កោលទោសនិងរិះគន់ ចំពោះការធ្វើតេស្តគ្រាប់មីស៊ីល ចំនួនបីគ្រាប់របស់កូរ៉េខាងជើងកាលពីថ្ងៃអង្គារ កន្លងទៅនេះថា ជាការបំពាននិងរំលោភកាន់តែខ្លាំងថែមទៀតទៅលើ ដំណោះស្រាយនិងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែល បានដាក់តាំងពីខែមីនា ឆ្នាំ២០១៦ មកនោះ។ កូរ៉េខាងជើងបានយកលេសថា ខ្លួនធ្វើនេះដើម្បីជាការត្រៀមចំពោះ ការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD នៅកូរ៉េខាងត្បូង ដែលជាប្រកាសសង្គ្រាមមួយពីសំណាក់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ សប្តាហ៍នេះកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីល Scud ពីរគ្រាប់ និង Radong មួយគ្រាប់ ក្រោយមកត្រូវបានសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូថ្កោលទោស នឹងត្រៀមរៀបចំពិភាក្សា រកចំណាត់ការបន្ទាន់ និងដាច់ណាត់ជាងមុន ដើម្បីឆ្លើយតបនឹងទង្វើដ៏គគ្លើនរបស់កូរ៉េខាងជើង៕

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង