នៅក្នុងសន្និសិទដែលបានប្រារព្ធធ្វើឡើង កាលពីថ្ងៃព្រហស្បត្តិ៍ ដែលទើបតែកន្លងទៅថ្មីៗនេះ Nokia បានប្រកាសបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុ នៅត្រីមាសទី៣ ឆ្នាំ២០១៤ មានការកើនឡើងយ៉ាងខ្លាំង ក្លា ទន្ទឹមនឹងនោះក៏បានបង្ហើបឲ្យដឹងពីសញ្ញាណ ស្តីពីការដែលក្រុមហ៊ុនអាចនឹងត្រលប់មកផលិត ស្មាតហ្វូនឡើងវិញ នៅក្នុងថ្ងៃអនាគត។ ជាក់ស្តែងរឿងនេះ នៅមិនទាន់មានភាពច្បាស់លាស់ និង ពិតប្រាកដនោះទេ។

ក្រុមហ៊ុនបានឲ្យដឹងថា ស្លាកយីហោ Nokia គឺជាទ្រព្យដ៏សំខាន់បំផុត និងមានតំលៃបំផុតក្នុងវិស័យ ទូរស័ព្ទ និងឧបករណ៍ Mobile។ ដូច្នេះក្រុមហ៊ុន នឹងខិតខំឲ្យអស់លទ្ធភាព ដើម្បីទាញយកគុណ ប្រយោជន៍ជាអតិបរមា នូវតំលៃនៃស្លាកយីហោរបស់វា។

ជាក់ស្តែង បច្ចុប្បន្នរឿងនេះ គឺមិនអាចអនុវត្ត ចេញបានទេ ព្រោះថាបណ្តាកិច្ចព្រមព្រៀង ក្នុងការទិញ លក់ជាមួយ Microsoft តិចបំផុតគឺមួយឆ្នាំទៀត ទើបយើងអាចឃើញស្លាកយីហោ និងឡូហ្គោNokia នៅលើស្មាតហ្វូន បើសិនជា Nokia ពិតជាមានចេតនា និងយកគំនិតនេះមកអនុវត្ត។

បច្ចុប្បន្ននៅផ្នែកស្មាតហ្វូន គឺ Microsoft មានសិទ្ធិប្រើប្រាស់ស្លាកយីហោ Nokia ក្នុងអំឡុងរយះពេល មួយឆ្នាំ សម្រាប់ផ្នែកទូរស័ព្ទធម្មតា គឺមានសិទ្ធិប្រើរយះពេល ១០ឆ្នាំ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ nokiapoweruser, tinhte