ភ្នំពេញ ៖ ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី ចំនួន ២ខ្នង ទំហំ ៧ម៉ែត្រ គុណ៤ម៉ែត្រ និង ៥ម៉ែត្រគុណ ៤ម៉ែត្រមួយខ្នង ស្ថិតនៅផ្លូវចូលវត្តកៀនស្វាយក្នុង ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ប្រហែល ៨និង៤០នាទី ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ត្រូវបានអគ្គិភ័យឆាបឆេះ ទាំងស្រុង ធ្វើឲ្យប្រជាពលរដ្ឋ អាជ្ញាធរភ័យ និងសមត្ថកិច្ច រត់ចែកជើងគ្នា ទាំងព្រឹក ក្នុងការជួយអន្តរាគមន៍ពន្លត់ភ្លើង ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្ដពន្លត់អគ្គិភ័យ ២គ្រឿង ត្រូវបានបញ្ជូនភ្លាមៗ ទៅកន្លែងកើតហេតុ រួមទាំងការ ជួយអន្ដរាគមន៍ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកអស់ ១គ្រឿង ។

សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីមានការអន្តរាគមន៍របស់សមត្ថកិច្ច ពន្លត់អគ្គិភ័យ និងអាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយ លោកអភិបាលខណ្ឌ អ៊ាង ស៊ីផាន នាយប៉ុស្តិ៍ ក្បាលកោះ លោក មាស ហែល រួមជាមួយប្រជាពលរដ្ឋ បានអន្តរាគមន៍ ហើយភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោង ៩ និង២០នាទី ។

លោក មាស ហែល នាយនគរបាល ប៉ុស្តិ៍ក្បាលកោះ បានឲ្យដឹងជាជំហានដំបូងថា អគ្គិភ័យនេះ កើតឡើងមកពី ឆ្លងចរន្តអគ្គិសនី ។

លោកបានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះទាំង២ មានឈ្មោះ អ៊ុំ ឈឿន ភេទស្រី អាយុ ៨០ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ខែម អូន ភេទប្រុស អាយុ ២៤ឆ្នាំ ។ លោកបានបន្តបញ្ជាក់ថា ហេតុការណ៍នេះបណ្តាលមកពីឆ្លងចរន្តអគ្គិភ័យ ហើយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ។ យ៉ាងណាក៏ដោយ លោកបានបន្តថា គ្មាននរណាម្នាក់ រងគ្រោះដោយសារតែអគ្គិភ័យនេះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល