CamNews

BlackBerry Z3 តំលៃថោក បានត្រៀមខ្លួនជាស្រេច សម្រាប់អតិថិជន កុម្មង់ទិញ

BlackBerry បានធ្លាប់ធ្វើការបង្ហាញ BlackBerry Z3 នៅឯសន្និសិទទូរស័ព្ទពិភពលោក ២០១៤ ដែល បានប្រារព្ធឡើងនៅទីក្រុង បាសេឡូណា កាលពីដើមឆ្នាំនេះ ហើយថ្មីៗនេះ ផលិតផលមួយនេះ ទើប អនុញ្ញាតឲ្យធ្វើការកុម្មង់ទិញ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងតំលៃ ១៨៨ ដុល្លារ។

BlackBerry Z3 គឺជាស្មាតហ្វូនដំបូងគេរបស់ BlackBerry ដែលត្រូវបានផលិតដោយ Foxconn បន្ទាប់ពី ពេលភាគីទាំងពីរបានចុះហត្ថលេខា ព្រមព្រៀងជាមួយគ្នាមក។ បច្ចុប្បន្ន ព័ត៌មានស្តីពីលក្ខណៈសម្បត្តិ របស់ឧបករណ៍នេះ ត្រូវបានគេបង្ហោះឲ្យដឹងជាផ្លូវការ ដែលមានលក្ខណៈជាក់ស្តែងដូចខាងក្រោម៖

- អេក្រង់ 5 inch, រីសូលុយហ្សិន qHD 960 x 540 pixel
- ប្រព័ន្ធប្រតិបត្តិការ BlackBerry 10
- CPU Qualcomm Snapdragon MSM8230 1.2 GHz, ក្រាហ្វិក Adreno 305
- កាមេរ៉ាក្រោយមានទំហំ 5 MP ជាមួយអំពូល flahs LED, កាមេរ៉ាមុខ 1.1 MP
-  កម្រាស់ 9.26 mm, ទម្ងន់ 164 g
- RAM 1.5 GB, មេម៉ូរីក្នុង 8 GB, អាចបន្ថែមមេម៉ូរីក្រៅបានដល់ទំហំ 32 GB
- ថ្ម 2500 mAh មិនអាចដោះចេញក្រៅ
- តំណភ្ជាប់ 3G HSPA +, WiFi 802.11 b/g/n, Bluetooth 4.0 LE, GPS

BlackBerry Z3 បានចាប់ផ្តើមដាក់ឲ្យកុម្មង់ទិញចាប់ពីថ្ងៃនេះតទៅ នៅប្រទេសឥណ្ឌូនេស៊ី ជាមួយនឹង តំលៃលក់ ១៨៨ ដុល្លារ។ ក្រោយមក ស្មាតហ្វូននេះ នឹងត្រូវបានដាក់លក់ជាផ្លូវការ នៅទីក្រុងហ្សាកាតា នៅថ្ងៃទី ១៣ ខែឧសភា ខាងមុខនេះ។ ជាពិសេស នេះគឺជាម៉ូដែល BlackBerry Z3 Jakarta Edition ជាមួយនឹងតួអក្សរ  "Jakarta" នៅផ្នែកខាងក្រោយ ផ្តោតទៅលើអនុស្សាវរីយ៍ នៃការបង្ហាញណែនាំនូវ ឧបករណ៍ BlackBerry ដំបូងគេមួយ ដែលផ្តោតសំខាន់នៅលើទីផ្សារ ប្រទេសឥណ្ឌូនេស៊ី។ បច្ចុប្បន្ន  BlackBerry នៅមិនទាន់ឲ្យដឹងថា BlackBerry Z3 នឹងមានចែកចាយនៅតាមបណ្តាទីផ្សារ ប្រទេសផ្សេង ទៀត នៅឡើយទេ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena, Vreview