ភ្នំពេញ៖ តារាសម្តែង និងជាតារាម៉ូឌែលស្រី សម្តីផ្អែម ពេជ្រ ថាវរ៉ា ក្នុងអំឡុងឆ្នាំ ២០១៣ នេះ
ត្រូវបានគេមើលឃើញថា នាងហាក់មាន យីអ៊ុនឡើងខ្ពស់ត្រដែត ខណៈអាជីពសិល្បៈ ក៏ដូចជា
អាជីព ការងាររកស៊ីផ្ទាល់ខ្លួន កំពុងមានសន្ទុះ ទៅមុខជាបណ្ដើរៗ។

ស្របពេលជាមួយគ្នា នឹងអាជីពសិល្បៈ កំពុងតែបោះជំហាន ដើរទៅមុខនេះ កាលពីពេលថ្មីៗ
កន្លងមកនេះតារាសម្តែង សាច់សរាងខ្ពស់ កញ្ញា ពេជ្រ ថាវរ៉ា បានប្រកាសប្រាប់ថា នាងបាន
ក្លាយជា ម្ចាស់ហាងលក់ សម្លៀកបំពាក់ ថ្មីមួយកន្លែងនៅម្តុំ ផ្សាបឹងកេងកង ដែលចំណាយលុយ
អស់ជិត១ម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ពេលនេះ ក៏ស្រាប់តែឮគេនិយាយថា ពេជ្រ ថាវរ៉ា បាន
ប្តូររថយន្ត សេរីថ្មីតម្លៃជាង ១ម៉ឺនដុល្លារ ជិះយ៉ាងឡូយបង្អួត គេឯងទៀតផង។

ផ្តល់បទសម្ភាស ជាមួយជាមួយគេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ
២០១៣នេះ តារាសម្តែង និង ជាតារាបង្ហាញម៉ូដ ដែលកំពុង តែឆក់ទាញ បានប្រជាប្រិយភាព
ពីទស្សនិកជន ញ្ញា ពេជ្រ ថាវរ៉ា បានប្រាប់ដោយ ទទួលស្គាល់ថា នាងពិតជាបាន ផ្តាស់ប្តូរឡើង
ស៊េរី រថយន្តពិតមែន។

កញ្ញា ពេជ្រ ថាវរ៉ា បាននិយាយទាំង អារម្មណ៍សប្បាយ លាយនឹងសំណើចថា "ចាស....បង.! ខ្ញុំ
ពិតជាបានប្តូរយកឡានថ្មីមែន...។ ខ្ញុំប្តូរពីឡាន Corolla ស៊េរីឆ្នាំ១៩៩៨ យកឡាន Camry បាឡែន
ស៊េរីឆ្នាំ២០០៣ វិញម្តង ។ ចំពោះឡាន Camry បាឡែន ស៊េរីឆ្នាំ២០០៣ ដែលខ្ញុំ ទើបនឹងទិញ បាន
ប្រហែលជាមួយ សប្តាហ៍មកនេះ គឺមានតម្លៃ ជាង ១៣០០០ ដុល្លារ តែប៉ុណ្ណោះ។ រីឯលុយដែល
បានចំណាយ លើការដូរឡានថ្មីនេះ ជាលុយផ្ទាល់ខ្លួន របស់ខ្ញុំខ្លះ និងក៏ជាម៉ាក់ខ្ញុំខ្លះ គឺគ្មាននរណា
ជួយ ឧបត្ថម្ភនោះឡើយ.. "។

ជាមួយគ្នានេះ កញ្ញា ពេជ្រ ថាវរ៉ា ក៏បាននិយាយ បែបលេងសើចថា ក្រោយពីដូរឡានហើយនោះ
កញ្ញាមានអារម្មណ៍ ហាក់ដូចជាមិនសូវ សប្បាយចិត្តទាល់តែសោះ ព្រោះត្រូវប្រមូល អស់លុយ
ពីខ្លួន។ កញ្ញាបានបន្ថែមថា កុំអីក៏មិនទាន់ដូរឡានដែរ ប៉ុន្តែប់មិនដូរវា គ្មានអីជិះព្រោះឡាន Corolla
មុន វាចាស់និង ឧស្សាហ៍ខូចញឹកញាប់ ហើយម៉្យាងទៀត វាក៏ស៊ីសាំងពេកដែរ។

គួររំឭកថា មុននេះបន្តិច ស្រីស្រស់សម្បុរស្រអែម កញ្ញា ថាវរ៉ា បានចំណាយលុយជិត ១ម៉ឺនដុល្លារ
ដើម្បីបើកហាងលក់ សម្លៀកបំពាក់មួយកន្លែង ដែលមានទីតាំង នៅម្តុំផ្សារបឹងកេងកង។ នាងបាន
អះអាងថា លុយដែលនាង យកមករកស៊ីបើកហាង ផ្ទាល់ខ្លួននេះ គឺជាចំណែកលុយ របស់នាងពាក់
ណ្តាល និងលុយរបស់ម្តាយ ពាក់កណ្តាល។ ចំណែកឯសម្លៀកបំពាក់ ដែលនាំយកមកលក់ នៅ
ស្រុកខ្មែរ គឺបាននាំចូលមកពីប្រទេសថៃ ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល