ព័ត៌មានអន្តរជាតិ ៖ យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ទួរគី បានបង្ខំចិត្តចុះចត ជាបន្ទាន់ និងទាំងអា សន្នក្រោយពីទទួលបានសារគម្រាមបំផ្ទុះគ្រាប់បែក នៅលើយន្តហោះ ។

របាយការណ៍ បញ្ជាក់អោយដឹងថា យន្ត ហោះ ក្រុមហ៊ុន អាកាសចរណ៍ ទួរគី ជើង ហោះហើរ TK15 ហោះពីទីក្រុង Isantbul ប្រទេសទួរគី ឆ្ពោះទៅ កាន់ទីក្រុង Sao Paulo ប្រទេស ប្រេស៊ីល បែរជាបង្វែរ ទិសដៅចុះចតជាបន្ទាន់ នៅក្នុងទីក្រុង Casablanca ប្រទេស ម៉ារ៉ុក ក្រោយពីហោះឡើងបានតែបន្តិច និងទទួលបានសារគម្រាមបំផ្ទុះ គ្រាប់បែកតែម្តង ។

យោងតាមសេចក្តីរាយការណ៍ នៅក្នុងប្រទេស ទួរគី អោយដឹងថា យន្តហោះខាងលើ បានហោះឡើង នៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ( ម៉ោងក្នុងស្រុក ប្រទេសទួរគី ) ។ ប្រភពបញ្ជាក់បានថា ក្រោយ ពីបានរកឃើញ សារគម្រាមបំផ្ទុះគ្រាប់បែក នៅក្នុងបន្ទប់ទឹក លើ យន្តហោះ យន្តហោះក្រុមហ៊ុនអា កាស ទួរគី មួយនេះ បានបង្វែរទីតាំងចុះចតភ្លាមៗតែម្តង ។ គួររំឮក ថាយន្តហោះខាងលើ បានចុះចត ដោយសុវត្ថិភាព ខណៈផ្ទុកមនុស្សសរុប ២៥៦ នាក់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដែលីម៉ែល និង ដឹមីរ័រ