CamNews

ដឹងអត់ រឿងថ្មី Angelina Jolie ចាប់ផ្តើម ថតសប្តាហ៍ក្រោយនៅសៀមរាបអង្គរ នៅស្រុកពួក នៅប្រាសាទអង្គរ នៅ...

ព័ត៌មានកំសាន្ត៖ខ្សែភាពយន្ត Original ពី Studio សហរដ្ឋអាមេរិក Netflix ក្រោមកិច្ចសហការណ៍ ផលិតពី  កំពូល​​​  តារា សម្តែងភាពយន្តហូលីវូដ នាង Angelina Jolie ពោលខ្សែភាពយន្ត  " First  They Killed My Father: A Daughter of Cambodia Remembers, ពី ការចងចាំក្មេង ស្រី  កម្ពុជា ដំបូងពួកគេបាន សម្លាប់ ឪពុករបស់ខ្ញុំ" នឹងចាប់ផ្តើមថតឆាប់ៗនេះហើយ ក្នុងទឹកដី បុរីអង្គរ ខេត្ត សៀមរាបប្រទេសកម្ពុជា ។

សារព័ត៌មានក្នុងស្រុក​ ប្រទេសកម្ពុជា ក្រោយពី  បានដកស្រង់ សម្តី លោក ជៀ​ប សុវិជ្ជា នាយក​នៃ​គណៈកម្មាធិការ​ភាពយន្ត​កម្ពុជា​ បានចុះផ្សាយ  អោយដឹងថា ៖​ ភាពយន្ត " First  They Killed My Father: A Daughter of Cambodia Remembers"  ៩០ភាគរយ  នឹងថតនៅក្នុងទឹកដីបុរីអង្គរ នៃខេត្តសៀមរាប ខណៈប្លង់មួយចំនួនផ្សេងទៀត ថត  នៅក្នុងខេត្ត បាត់ដំបង ប្រទេសកម្ពុជា ។

ប្រភពបញ្ជាក់អោយដឹងថា ភាពយន្តមួយនេះ នឹងចាប់ផ្តើមថតនៅថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៥នេះ តទៅរហូតដល់ចុងខែមករា ឆ្នាំ២០១៦ ។ ទីតាំងសំខាន់ៗដែលប្លង់ខ្សែភាពយន្តចាំបាច់ត្រូវតែថត នៅទីនោះ រួមមានដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទ បាគង ប្រាសាទបន្ទាយស្រី និងស្រុកពួក នៃខេត្តសៀមរាបជាដើម។ តួលេខនៃក្រុមការងារ  ក៏ដូចជា  ​ក្រុមតារាសម្តែង ដែល ចូលរួមផលិតខ្សែភាពយន្តខាងលើ មានចំនួនពី ២០០០ ទៅ ៣០០០ នាក់ ។

យ៉ាងណាមិញ កូនចិញ្ចឹមនាង Angelina ពោល Maddox នោះ ក៏ត្រូវបានសេចក្តីរាយការណ៍ សរ បញ្ជាក់អោយដឹងថា ចូលរួមផលិតខ្សែ  ភាព យន្តដូចគ្នាដែរ ។ គួររំឮក  ថា តារា​ហូលីវូដ​ស្រី នាង អេនជឺលីណា ជោលី នឹង​ប្រើប្រាស់​​ទេពកោសល្យ​ផ្នែក​ដឹក​នាំ​​ភាពយន្ត​​របស់​នាង​ ដើម្បី​ផលិត​កុន​ផ្ដោត​លើ​​ជីវិត​ពិត​របស់​ជន​រស់រាន​ពី​របប​ខ្មែរ​ក្រហម​នៅ   ​កម្ពុជា ដោយ​សាច់​រឿង​ផ្តោត​តាម​សៀវ ភៅ​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ : ការ​ចង​ចាំ​របស់​កុមារី​កម្ពុជា​ម្នាក់» (First They Killed My Father: A Daughter of Cambodia Remembers)។   សាច់​រឿង​ នេះ​នឹង​ផ្ដោត​ទៅ​​ការ​ចង​ចាំ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ អាមេរិក​ដើម​កំណើត​ខ្មែរ​ ឈ្មោះ   លឿង អ៊ឹង ដែល​បាន​រស់រាន​ជីវិត​ពី​របប​អន្ធកាល ​​ខ្មែរ​ ក្រហម​ ជាមួយ​ នឹង ​ការ​ ចង​ចាំ​ ដ៏ជូរ​ចត់  ។  ច្រើនជាងនេះ ផលិតករភាពយន្តនាង Angelina Jolie នឹងមានការសហការផលិត ក៏ដូចជា ចូលរួមដោយផ្ទាល់ ពី សំណាក់ផលិតករខ្សែ ភាពយន្ត កម្ពុជា ជា​ម្ចាស់​ស្នាដៃ​ភាពយន្ត  ​ជាប់​បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់ Oscar “The Missing Picture” , The Sea Wall លោក រិទ្ធី ប៉ាន់ ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ Yahoo