ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្តល់កំណែវិញ្ញាសារទៅឲ្យកញ្ញា ធី សុវណ្ណថា ដើម្បីពិនិត្យផ្ទៀងផ្ទាត់ ប្រសិនបើមានលិខិតស្នើសុំជាផ្លូវការដាក់ទៅក្រសួង។

ការប្រកាសរបស់មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ដែលសុំមិនបញ្ចេញឈ្មោះនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីកញ្ញា ធី សុវណ្ណា បានបង្ហាញការកើតទុក្ខមិនសុខចិត្ត ចំពោះលទ្ធផល នៃការធ្លាក់បាក់ឌុបរបស់ខ្លួន។ ព្រោះតែការមន្ទិល និងមិនទុកចិត្តទៅលើកំណែវិញ្ញាសារនេះ កញ្ញា ធី សុវណ្ណថា បានប្រកាសលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥នេះថា នឹងដាក់ពាក្យស្នើសុំក្រសួងអប់រំ ពិនិត្យកំណែវិញ្ញាសាររបស់ខ្លួនឡើងវិញ។

កញ្ញា ធី សុវណ្ណថា បានប្រកាសបង្ហាញនូវភាពក្លាហានរបស់ខ្លួនថែមទៀតថា បើសិនការពិនិត្យទៅលើកំណែវិញ្ញា សារឃើញថា ចម្លើយនៅសន្លឹកកិច្ចការរបស់ខ្លួន ពិតជា «ខុស» ហើយទទួលបានលទ្ធផលធ្លាក់ ដូចការប្រកាស របស់ក្រសួងមែននោះ កញ្ញានឹងស្នើសុំក្រសួងបង្ហោះកំណែវិញ្ញាសារនេះជាសាធារណៈតែម្តង។

ឆ្លើយតបភ្លាមៗទៅនឹងការលើកឡើងនេះ មន្រ្តីជាន់ខ្ពស់របស់ក្រសួងអប់រំ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥នេះ ក្រសួងគ្មានអ្វីបិទបាំង នោះទេ គឺបើកចំហជានិច្ចសម្រាប់ការ តវ៉ារបស់បេក្ខជន ដែលបានប្រឡង។ មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ក្រសួងនឹងផ្តល់កំណែវិញ្ញាសារទាំង អស់ ទៅតាមសំណើរបស់កញ្ញា ធី សុវណ្ណថា តែរហូតមកដល់យប់ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០១៥នេះ ក្រសួងមិន ទាន់ទទួលបានលិខិតស្នើសុំជាផ្លូវការណាមួយពីកញ្ញា ធី សុវណ្ណថា នៅឡើយនោះទេ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៥ ដែលជាឆ្នាំទី២ នៃការធ្វើកំណែទម្រង់របស់លោក ហង់ ជូនណា រ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានបេក្ខជនចំនួន ៤៦.៥៦០នាក់ បានប្រឡងបាក់ឌុបជាប់ ដោយជោគ ជ័យ ក្នុងចំណោមបេក្ខជនជិត ៩ម៉ឺននាក់។

ក្រសួងអប់រំ បានប្រកាសទុករយៈពេល ៣០ថ្ងៃ ឲ្យបេក្ខជន និងអាណាព្យាបាលផងដែរ ដាក់ពាក្យតវ៉ាទៅក្រសួង អប់រំ បើសិនជាកើតទុកមិនសុខចិត្ត ទៅលើលទ្ធផល ដែលក្រសួងបានប្រកាស។ ក្នុងចំណោមបេក្ខជន ដែលបរា ជ័យក្នុងការប្រឡងបាក់ឌុបជាង ៣ម៉ឺននាក់នៅឆ្នាំ២០១៥នេះ ក៏មានកញ្ញា ធី សុវណ្ណថា តារា Facebook ក្នុងឆាក នយោបាយ និងសកម្មភាពតវ៉ានានា ដ៏ល្បាញល្បីម្នាក់ផងដែរ។

កញ្ញា ធី សុវណ្ណថា ជាយុវតីវ័យក្មេងមួយរូប ដែលត្រូវបានគេមើលឃើញថា ក្នុងវ័យសិក្សា កញ្ញា បានចំណាយ ពេលច្រើនបំផុត ក្នុងសកម្មភាពនយោបាយ ជាពិសេសក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់គណបក្ស សង្រ្គោះ ជាតិកាលពីឆ្នាំ២០១៣កន្លងទៅ។ ក្រៅពីយុទ្ធនាការឃោសនារកសំឡេងឆ្នោត កញ្ញា ធី សុវណ្ណថា ត្រូវ បានគេមើលឃើញថា បានចំណាយពេលចូលរួមក្នុងសកម្មភាពតវ៉ា ក្បួនបាតុកម្មនានាជាច្រើនទាំងក្នុងរាជធានី ភ្នំពេញ និងតាមបណ្តាខេត្ត។

ព្រោះតែភាពមមាញឹកជាមួយសកម្មភាពនយោបាយ និងសកម្មភាពតវ៉ានានានេះហើយ ដែលអាចជាដើមចមធ្វើឲ្យ កញ្ញា ដ៏ស្រស់សោភារូបនេះ គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សា និង ឈានដល់ការបរាជ័យសម្រាប់បាក់ឌុប ឆ្នាំនេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល