(រតនគិរី)៖ ដើម្បីលើកកម្ពស់ពីសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូល ខេត្តរតនគិរី បានសហការជាមួយមន្រ្តីគយច្រកទ្វារអូរយ៉ាវ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ បន្តចុះត្រួតពិនិត្យផ្សារបានលុង ផ្សារកូន ដើម្បីពិនិត្យបន្លែសាច់ និងផ្លែឈើ ដែលនាំចូលតាមច្រកព្រំដែនអូរយ៉ាដាវ គោលបំណងស្វែងរកសារធាតុគីមី។

មន្រ្តីកាំកុងត្រូលសាខារខេត្តរតនគិរី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនៅផ្សារទាំងពីរខាងលើ មន្រ្តីជំនាញក៏បានដកហូតទំនិញហួស កាលបរិច្ឆេទ ដូចជា៖ សាច់គោងៀត ទឹកត្រី ទឹកស៊ីអ៊ីវ មីម៉ាម៉ា និងស្ករគ្រាប់ ជាដើមដោយសរុបទម្ងន់ទាំងអស់២៤គីឡូក្រាម។

មន្រ្តីកាំកុងត្រូលសាខារខេត្តរតនគិរី បានឲ្យដឹងថា ក្រុមការងារជំនាញបានសហការជាមួយមន្រ្តីគយដើម្បីត្រួត ពិនិត្យរកទំនិញម្ហូបអាហារ បន្លែ ផ្លែឈើ ដែលចូលពីប្រទេសជិតខាង ក្រែងមានសារធាតុគីមីហាមឃាត់ នៅច្រកទ្វារអូរយ៉ាដាវ តែជាលទ្ធផលគឺរកមិនឃើញសារធាតុគីមីនោះទេ។

ជាមួយគ្នានោះ មន្រ្តីជំនាញកាំកុងត្រូល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងជាពិសេសអាជីវករសូមកុំយកបន្លែ ផ្លែឈើនិងទំនិញដែលខូច គុណភាព និងហួសកាលបរិច្ឆេទ យកមកលក់បន្តទៀត។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករអ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅផ្សារបានលុង និងផ្សារកូនមុំ ដើម្បីឲ្យពួកគាត់ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូលខេត្តរនគិរី បានបានបន្ថែមថា ការធ្វើរបៀបនេះ ក៏មានការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាន និងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ តាមច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី