មិនត្រឹមតែជាក្រុមហ៊ុនផលិតទូរស័ព្ទ 3D ដំបូងគេលើពិភពលោកប៉ុណ្ណោះទេគឺតាំងពីមុនពេល
ដែល HTC និង LG ធ្វើចរាចរណ៍នៅលើទីផ្សារទៅទៀត។ ពេលនេះ Sharp ក៏បានបង្ហាញ
នូវវត្តមានសមិទ្ធិផល Smartphone 3D ជំនាន់ទីបីរបស់ខ្លួនដោយមិនបាច់វ៉ែនតា ដែលមាន
ឈ្មោះថា Aquos SH8298U ។
ទូរស័ព្ទនេះត្រូវបានគេដឹងថាគឺត្រូវគ្នានឹងរូបភាពទូរស័ព្ទដែលបានលេចឡើងនៅលើគេហទំព័រ
របស់គណៈកម្មការពាណិជ្ជកម្មរបស់អាមេរិក (FCC) ដែលបានចុះផ្សាយរយៈពេលប៉ុន្មានខែ
កន្លងទៅនេះឯង ។
Aquos SH8298U ដំណើរការលើប្រព័ន្ធ Android 2.3.4 មានអេក្រង់ ៤,២ អ៊ីង និង resolution
qHD ,កាមេរ៉ា ៨
megapixel ដែលអាចថតរូប និងវីដេអូ 3D បាន និងអាចមើលដោយមិនបាច់
ប្រើវ៉ែនតា ។ Smartphone ប្រភេទ 3D ជំនាន់ទីពីររបស់ Sharp មានប្រព័ន្ធដំណើរការ
processor ប្រភេទ Qualcomm Snapdragon ល្បឿន ១,៤GHz, VGA Adreno 205 GPU, RAM ៥១២MB,អង្គចងចាំក្នុងម៉ាស៊ីន ២GB ថ្ម ១២៤០ mAh ។
បច្ចុប្បន្ន Aquos SH8298U មានវត្តមានត្រឹមតែនៅប្រទេសជប៉ុនប៉ុណ្ណោះតាមរយៈក្រុមហ៊ុន
ទូរគមនាគមន៍ SoftBank ជាមួយកំណែ GSM មិនមែន CDMA ដូចការលេចលឺនាពេលកន្លង
មកនោះឡើយ ។ ហើយ Sharp ក៏នៅមិនទាន់ធ្វើការប្រកាសអោយដឹងពីផែនការណ៍ធ្វើ
ចរាចរណ៍នៅលើទីផ្សារអន្តរជាតិនៅឡើយដែរមកដល់ពេលនេះ ៕
ប្រភព៖ GSMArena
ដោយ៖ យ៉ាវីន