CamNews

តាមការផ្សងរបស់គោឧសភរាជ ស្រូវ ពោត និងសណ្តែក ទទួលបានទិន្នផលល្អនៅឆ្នាំនេះ

(សៀមរាប)៖ យោងតាមការផ្សងរបស់គោឧសភារាជ បានបង្ហាញថា ស្រូវ ពោត និងសណ្តែក នៅក្នុងឆ្នាំ២០១៦នេះ ទទួលបានទិន្នផលល្អប្រសើរ។ គោឧសភរាជ បានបរិភោគស្រូវ ៩០ភាគរយ ពោត ៩០ភាគរយ និងសណ្តែក ៩៥ភាគរយ ដោយឡែក ល្ង ស្មៅ ទឹក និងស្រា មានការបរិភោគតិចតួចបំផុត។

បើទោះបីជាយ៉ាងណា អាចារ្យក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនាព្រឹកថ្ងៃទី២៤ ខែឧសភា បានបញ្ជាក់ប្រថ្នូល ដែលផ្សងតាមរយៈការបរិ ភោគរបស់គោឧសភរាជ គ្រាន់តែជាការធ្វើតាមព្រះរាជប្រពៃណីរបស់ខ្មែរ តែការបង្កបង្កើនផល ក៏ត្រូវពឹងផ្អែកទៅលើការខិតខំថែទាំបន្ថែមពីប្រជាកសិករ ដែលជាអ្នកដាំដុះ។

សូមបញ្ជាក់ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លត្រូវប្រារព្ធធ្វើឡើងនៅទីលានជល់ដំរី មុខប្រាសាទអង្គរធំ ក្រោមព្រះរាជាធិបតី ដ៏ខ្ពស់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងមានការអញ្ជើញចូលរួមពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំតាមក្រសួង មន្ទីរ ព្រមទាំងប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ។

អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ត្រូវបានចាត់តាំងធ្វើជាស្តេចមាឃ ព្រះរាជតំណាងដ៏ខ្ពស់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ ខណៈភរិយារបស់លោក ឃឹម ប៊ុនសុង គឺលោកស្រី គួយ ណាលីន ធ្វើជាមេហួ។ នង្គ័លទាំង៣ ដែលភ្ជួរនាព្រឹកនេះ នង្គ័លទី១ តំណាងក្រសួងកសិកម្ម កាន់ដោយ លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នង្គូលទី២ តំណាងឲ្យព្រះមហាក្សត្រ កាន់ដោយលោក ឃឹម ប៊ុនសុង និងនង្គ័លទី៣ នង្គ័លព្រះបរមរាជវាំង កាន់ដោយលោក ឥន្ទ រដ្ឋាសេរី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី