យើងនៅតែនៅឆ្ងាយពីទូរសព្ទស៊េរី Galaxy S22 របស់ក្រុមហ៊ុនសាំសុងនៅឡើយ ប៉ុន្ដែយើងបានទទួលរបាយការណ៍ចំនួនពីរមកហើយ ពីប្រភពអនាមិកផ្ទៃក្នុង ។ ប្រភពទាំងពីរ បានអះអាងបង្ហើបឱ្យដឹងពីភាពលម្អិតផ្នែកអេក្រង់នៃអំបូរទូរសព្ទស៊េរីថ្មីនេះ ។

យោងតាមប្រភពអនាមិកមួយ ក្នុងចំណោមប្រភពទាំងពីរ ទូរសព្ទ Galaxy S22 នឹងបំពាក់អេក្រង់ទំហំ ៦.៨១ អ៊ីញ S22+ នឹងប្រើអេក្រង់ទំហំ ៦.៥៥អ៊ីញ និង Ultra នៅរក្សាទំហំអេក្រង់ ៦.៨១ អ៊ីញដដែល ។ តាមពាក្យចចាមអារ៉ាមមួយផ្សេងទៀត អំបូរទូរសព្ទនេះ ត្រូវបានគេរំពឹងថា នឹងមានទំហំអេក្រង់ ៦.១ អ៊ីញ, ៦.៥-៦.៦អ៊ីញ និង ៦.៨ អ៊ីញ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA